Trending now

វៀតណាមអំពាវនាវឱ្យរាំងខ្ទប់សកម្មភាពបង្ខិតបង្ខំដោយឯកតោភាគីនៅក្នុងទំនាក់ទំនងអន្តរជាតិ

15:37 | 26/11/2020

កាលពីថ្ងៃទី ២៥ ខែវិច្ឆិកាប្រទេសចិននិងប្រទេសជាសមាជិកមួយចំនួននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានធ្វើជាសហប្រធាននៃកិច្ចប្រជុំក្រោមប្រធានបទ “បញ្ឈប់ជាបន្ទាន់នូវវិធានការបង្ខិតបង្ខំដោយឯកតោភាគី” ។

រូបថតឧទាហរណ៍ (ប្រភព៖ Reuters)

ថ្លែងនៅឯកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសក កម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិរឹតចំណងសាមគ្គីភាព និងសម្របសម្រួលគ្នាក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដែលក្នុងនោះមានបញ្ហាជំងឺរាតត្បាតកូវីដ១៩។

ទន្ទឹមនឹងនេះលោក ឯកអគ្គរដ្ឋទូត ក៏សំដែងការសោកស្តាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះនៅតែមានសកម្មភាពដើរផ្ទុយទៅនឹងគោលដៅ និងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ សេចក្តីថ្លែងការណ៍លើគោលការណ៍អន្តរជាតិស្តីពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសនានា ក្នុងនោះមានវិធានការបង្ខិតបង្ខំដោយឯកតោភាគីផងដែរ។

លោកឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការលើកកម្ពស់ពហុភាគីនិយម គោរពតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ព្រមទាំងជំរុញកិច្ចសន្ទនា គោរពគ្នាទៅវិញទៅមក ដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី ក៏ដូចជាគោរពអធិបតេយ្យភាព បូរណភាពទឹកដីនិងឯករាជ្យភាពផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ