Trending now

វៀតណាមសម្ដែងការព្រួយបារម្ភចំពោះវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរនៅស៊ីរី

11:58 | 28/02/2021

នាថ្ងៃទី២៥ កុម្ភៈ នៅកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) អគ្គលេខាធិការរងអ.ស.បទទួលបន្ទុកបញ្ហាមនុស្សធម៌ លោក Mark Lowcock បានព្រមានថា ស្ថានភាពវិបត្តិមនុស្សធម៌នៅស៊ីរីបានឡើងដល់ទៅកម្រិត ធ្ងន់ធ្ងរហើយ។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ (រូបថត៖ េVOV)

ថ្លែងនៅកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសក កម្មវៀតណាមប្រចាំអ.ស.ប បានចែករំលែកការព្រួយបារម្ភរួមរបស់ប្រទេសសមាជិក ក្រុមប្រឹក្សាសន្តិសុខទាំងអស់ ចំពោះស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ទៅៗ នៅស៊ីរី ជាពិសេសគឺព័ត៌មានស្ដីពីការបាត់បង់សន្តិសុខស្បៀងអាហារ និងផលប៉ះពាល់ដោយ វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនាបច្ចុប្បន្នទៅលើប្រជាជនស៊ីរីនិយាយរួមនិងមុខសញ្ញាងាយរងគ្រោះដូចជាកុមារនិយាយដោយឡែក។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បាន អំពាវនាវឲ្យភាគីនានានៅស៊ីរីបង្កើនកិច្ចសហប្រតិបត្តិការ សំដៅធានាឲ្យដំណើរការ ផ្ដល់ជំនួយមនុស្សធម៌មិនឲ្យរងការអាក់ខាន។ លោកឯកអគ្គរដ្ឋទូតអំពាវនាវឲ្យ បង្កើនជំនួយឧបត្ថម្ភអន្តរជាតិសម្រាប់ប្រជាជនស៊ីរី រួមទាំងជំនួយក្នុងការទទួលថ្នាំ វ៉ាក់សាំងបង្ការ Covid-19 ក្នុងបរិបទដែលជម្ងឺរាតត្បាតនៅតែវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៅ ប្រទេសនេះ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ