Trending now

វៀតណាមប្តេជ្ញារួមចំណែកពង្រឹងនីតិរដ្ឋនៅថ្នាក់ជាតិនិងអន្តរជាតិ

09:58 | 22/10/2020

ទាក់ទិននឹងស្ថានភាពនៅសមុទ្រខាងកើត ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy បានឲ្យដឹងថា៖ វៀតណាមកំពុងខិតខំប្រឹងប្រែងរួមជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីកសាងតំបន់អាស៊ីអាគ្នេយ៍ប្រកបដោយសន្តិភាព ស្ថិរភាពនិងវិបុលភាព។

លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិ

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀត ណាម ប្រចាំនៅអង្គការសហប្រជាជាតិ នៅថ្ងៃទី ២០ ខែតុលា បានថ្លែងសុន្ទរកថា ស្តីពីតួនាទីសំខាន់នៃនីតិរដ្ឋ នៅថ្នាក់ជាតិនិងអន្តរជាតិ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ការធានាសិទ្ធិមនុស្ស និងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ នៅ ឯកិច្ចប្រជុំគណៈកម្មាធិការច្បាប់ (គណៈកម្មាធិការទី ៦) នៃមហាសន្និ បាតអង្គការសហប្រជាជាតិនីតិកាល ទី ៧៥។

នៅចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគស្មាញ នាពេលបច្ចុប្បន្ននេះ ជាពិសេសផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy បានសង្កត់ធ្ងន់ថា សកម្មភាពលើកកម្ពស់នីតិរដ្ឋនៅថ្នាក់ជាតិ គួរតែផ្តោតលើកិច្ចការពារក្រុមមនុស្សងាយរងគ្រោះ ដោយធានានូវភាពយុត្តិធម៌និងសមភាព។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឲ្យប្រទេសនានា គោរពគោលការណ៍នៃការដោះស្រាយជម្លោះអន្តរជាតិ លើកកម្ពស់តួនាទីរបស់តុលាការអន្តរជាតិនិងយុត្តាធិការអន្តរជាតិ ក្នុងការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី និងជំរុញការគោរពនីតិរដ្ឋនៅកម្រិតអន្តរជាតិ។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា វៀតណាមប្តេជ្ញាបន្តរួមចំណែកជាវិជ្ជមាន និងមានការទទួលខុសត្រូវក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងបណ្តាប្រទេសដទៃទៀត ដើម្បីពង្រឹងនីតិរដ្ឋនៅថ្នាក់ជាតិនិងអន្តរជាតិ។

ទាក់ទិននឹងស្ថានភាពនៅសមុទ្រខាងកើត ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy បានឲ្យដឹងថា៖ វៀតណាមកំពុងខិតខំប្រឹងប្រែងរួមជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីកសាងតំបន់អាស៊ីអាគ្នេយ៍ប្រកប ដោយសន្តិភាព ស្ថិរភាពនិងវិបុលភាព។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ គោរពតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដោះស្រាយជំលោះដោយសន្តិវិធី ស្របតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ