Trending now

វៀតណាមនៅអង្គការសហប្រជាជាតិ៖ វៀតណាមថ្កោលទោសរាល់សកម្មភាពភេរវកម្មនិងអំពើហឹង្សាជ្រុលនិយមនៅប្រទេសអ៊ីរ៉ាក់

17:50 | 17/02/2021 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់ថា ការបោះឆ្នោតគួរតែប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងធានាការចូលរួមយ៉ាងទូលំទូលាយរបស់ប្រជាជន ក្នុងនោះមានយុវជននិងស្ត្រី។ ទន្ទឹមនឹងនេះដែរ លោកឯកអគ្គរដ្ឋទូតក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យបន្តអនុវត្តការប្តេជ្ញាចិត្តដើម្បីជួយឧបត្ថម្ភដល់ប្រទេសអ៊ីរ៉ាក់ ព្រមទាំងធានានូវការគោរពពេញលេញចំពោះឯករាជ្យភាពនយោបាយ ឯកភាព អធិបតេយ្យភាពនិងបូរណភាពដែនដីរបស់អ៊ីរ៉ាក់ផងដែរ។

វៀតណាមថ្កោលទោសរាល់សកម្មភាពភេរវកម្មនិងអំពើហឹង្សាជ្រុលនិយមនៅប្រទេសអ៊ីរ៉ាក់

នាថ្ងៃទី ១៦ ខែកុម្ភៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ស្តីពីស្ថានភាពនៅប្រទេសអ៊ីរ៉ាក់ ដោយមានការចូលរួមរបស់លោកស្រី Jeanine Hennis - Plasschaert តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាប្រធានស្ថានបេសកកម្ម អ.ស.ប ទទួលបន្ទុកការផ្តល់ជំនួយប្រទេសអ៊ីរ៉ាក់ (UNAMI)។

ថ្លែងមិតនៅឯកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានវាយតម្លៃជាវិជ្ជមាននូវកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអ៊ីរ៉ាក់និងវឌ្ឍនភាពដែមស្រេចបាននៅអ៊ីរ៉ាក់ក្នុងរយៈពេលកន្លងមកនេះ ព្រមទាំងសំដែងការព្រួយបារម្ភអំពីស្ថានភាពសន្តិសុខនៅអ៊ីរ៉ាក់ផងដែរ។ ទាក់ទិននឹងការបោះឆ្នោតនាពេលខាងមុខ។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់ថា ការបោះឆ្នោតគួរតែប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងធានាការចូលរួមយ៉ាងទូលំទូលាយរបស់ប្រជាជន ក្នុងនោះមានយុវជននិងស្ត្រី។ ទន្ទឹមនឹងនេះដែរ លោកឯកអគ្គរដ្ឋទូតក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យបន្តអនុវត្តការប្តេជ្ញាចិត្តដើម្បីជួយឧបត្ថម្ភដល់ប្រទេសអ៊ីរ៉ាក់ ព្រមទាំងធានានូវការគោរពពេញលេញចំពោះឯករាជ្យភាពនយោបាយ ឯកភាព អធិបតេយ្យភាពនិងបូរណភាពដែនដីរបស់អ៊ីរ៉ាក់ផងដែរ។

លើសពីនេះទៀតប្រទេសវៀតណាមនៅតែបន្តស្វាគមន៍ការបង្កើនកិច្ចសហប្រតិបត្តិការរវាងអ៊ីរ៉ាក់និងគុយវ៉ែតក្នុងការស្វែងរកកូវ៉ែតនិងបាត់ខ្លួនពលរដ្ឋនៃប្រទេសទីបីនៅអ៊ីរ៉ាក់ ក៏ដូចជាការប្រគល់មកវិញនូវទ្រព្យសម្បត្តិរបស់គុយវ៉ែតតាមដំណោះស្រាយលេខ ២១០៧ របស់ក្រុមប្រឹក្សាសន្តិសុខផងដែរ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: VN+)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ