Trending now

វៀតណាមនិងឥណ្ឌូនេស៊ីវាយតំលៃខ្ពស់ចំពោះតួនាទីឈានមុខគេរបស់ EU

05:33 | 30/05/2020 (បកប្រែដោយសាមេត)

យុគសម័យ - វៀតណាមនិងឥណ្ឌូនេស៊ីវាយតំលៃខ្ពស់ចំពោះតួនាទីរបស់យសហភាពអឺរ៉ុប (EU) ក្នុងការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។ ដោយមានបំណងចង់ឱ្យ EU សម្របសម្រួលជាមួយអង្គការសហប្រជាជាតិដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។

ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។

យោងតាមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាថ្ងៃទី ២៨ ខែឧសភា បានបើកកិច្ចប្រជុំតាមអនឡាញស្តីពីស្ថានភាពកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងសហភាពអឺរ៉ុប ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងបណ្ដាអង្គការក្នុងតំបន់ អនុតំបន់ក្នុងការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។

នេះជាលើកដំបូងដែលមានសមាជិកអាស៊ានចំនួន ២ ទទួលតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខជាមួយគ្នា គឺវៀតណាមនិងឥណ្ឌូនេស៊ី ដែលមានសុន្ទរកថារួមគ្នា ដែលក្នុងនោះ បានវាយតម្លៃខ្ពស់ចំពោះតួនាទីឈានមុខគេរបស់ EU ក្នុងការជំរុញពហុភាគីនិយម។

នៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត Dang Dinh Quy (ប្រធានគណៈប្រតិភូវៀតណាម) និងឯកអគ្គរដ្ឋទូត Dian Triansyah Djani (ប្រធានប្រតិភូឥណ្ឌូនេស៊ី) បានវាយតម្លៃខ្ពស់គ្នាចំពោះតួនាទីរបស់ EU ក្នុងការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។ ដោយមានបំណងចង់ឱ្យ EU សម្របសម្រួលជាមួយអង្គការសហប្រជាជាតិដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យជាច្រើន ដូចជា៖ ការដោះស្រាយជម្លោះ ធ្វើជាអ្នកសម្រុះសម្រួល ជំនួយមនុស្សធម៌និងជំរុញពហុភាគីនិយម។

ក្នុងឱកាសនេះ ប្រទេសទាំងពីរបានលើកឡើងអំពីការរួមវិភាគទានរបស់អាស៊ានក្នុងរយៈពេលកន្លងមកក្នុងការចូលរួមចំណែកកសាងតំបន់អាស៊ីអាគ្នេយ៍ប្រកបដោយសន្តិភាព សន្តិសុខនិងវិបុលភាពនិងបង្កើតបរិយាកាសអំណោយផលដើម្បីចូលរួមជាមួយបណ្ដាប្រទេសដៃគូដើម្បីកសាងការជឿទុកចិត្ត ពង្រឹងការទូត បង្ការនិងកាត់បន្ថយភាពខុសគ្នានិងចូលរួមក្នុងបញ្ហាដែលបណ្ដាប្រទេសមានព្រួយបារម្ភរួមគ្នា។

វៀតណាមនិងឥណ្ឌូនេស៊ីបានស្នើដល់បណ្ដាអង្គការក្នុងតំបន់ រួមមានសហភាពអឺរ៉ុបនិងអាស៊ាន ដើម្បីសម្របសម្រួលជំរុញខ្លឹមសារនៃកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិបន្ថែមទៀត ដូចជា៖ ការដែល EU បានបង្កើនការជួយគាំទ្រក្នុងការកសាងសមត្ថភាពសម្រាប់កម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៃប្រទេសជាសមាជិកអាស៊ាន ហើយចែករំលែកព័ត៌មាននៅក្នុងវិស័យនេះ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ