Trending now

លោកយាយអាយុ១០០ឆ្នាំទៅហើយ ត្រូវតែងតាំងជាប្រធានក្រុមប្រឹក្សាក្រុងមួយនៅអាល្លឺម៉ង់

17:24 | 28/05/2019 (ប្រភព៖ FN)

លោកយាយ លីសែល ហេស (Lisel Heise) ដែលមានអាយុ ១០០ឆ្នាំទៅហើយ ត្រូវបានគេបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ឱ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សានៅក្នុងទីក្រុង ដ៏តូចមួយស្ថិតនៅភាគខាងលិចប្រទេសអាល្លឺម៉ង់។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន DW នៅរសៀលថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩។

លោកយាយ Lisel Heise

លោកយាយ Lisel Heise ដែលជាអតីតគ្រូបង្រៀនម្នាក់ បានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាក្រុង ប្រចាំទីក្រុង ឃើឈែមបូឡេនដិន (Kirchheimbolanden) ដោយទីក្រុងមួយនេះមានប្រជាជនរស់នៅ ៨,០០០នាក់ និងស្ថិតនៅរដ្ឋ រីណនេឡេនដ៍ ផាឡាទីណេត (Rhineland Palatinate) នៃភាគខាងលិចប្រទេសអាល្លឺម៉ង់។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ លោកយាយបានសម្រេចចិត្តចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតកាលពីពេលថ្មីៗនេះ ក៏ព្រោះលោកយាយមានបំណងចង់បើកអាងហែងទឹក នៅក្នុងតំបន់មួយនេះឡើងវិញតែប៉ុណ្ណោះ។

គួរជម្រាបថា លោកយាយ Lisel Heise បានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាក្រុង នៅក្នុងការបោះឆ្នោតតំបន់មួយកាលពីថ្ងៃអាទិត្យ ហើយតាមរយៈជ័យជម្នះនេះ លោកយាយក៏នឹងត្រូវដើរតួនាទីអ្នកនាំពាក្យ តំណាងឲ្យតំបន់របស់លោកយាយ ប្រចាំនៅក្នុងសភាជាតិអាល្លឺម៉ង់ផងដែរ៕

(ប្រភព៖ FN)

(ប្រភព៖ FN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស