Trending now

លោក មហាធៀ និងលោក អាន់វ៉ា អះអាងថា បោះបង់ចោលការខ្វែងគំនិតគ្នា ដើម្បីយកអំណាចមកវិញ

14:11 | 10/05/2020

អ្នកនយោបាយជើងចាស់ម៉ាឡេស៊ីពីររូប គឺលោក មហាធៀ មហាំម៉ាត់ និងលោក អាន់វ៉ា អ៉ីប្រាហ៊ីម បាននិយាយថាលោកទាំង២ បានទម្លាក់ចោលការ ខ្វែងគំនិត និងការមិនចុះសម្រុងនឹងគ្នា ដើម្បីឱ្យគណបក្សសម្ព័ន្ធចម្រុះ Pakatan Harapan (PH) ត្រឡប់មកកាន់អំណាចដឹកនាំរដ្ឋាភិបាលជាថ្មីម្ដងទៀត។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០។

លោក មហាធៀ និងលោក អាន់វ៉ា

នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ ចេញផ្សាយកាលពីថ្ងៃសៅរ៍ម្សិលមិញ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ និងលោក អាន់វ៉ា បានបដិសេធទទួលស្គាល់ រដ្ឋាភិបាលរបស់គណបក្សសម្ព័ន្ធចម្រុះ Perikatan Nasional (PN) ដឹកនាំដោយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក Muhyiddin Yassin ដោយអ្នកទាំង២ ចោទថាបាន ឡើងកាន់អំណាចដោយមិនឆ្លងកាត់ការបោះឆ្នោត។

លោក មហាធៀ និងលោក អាន់វ៉ា បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល ដូច្នេះថា៖ «ពួកយើងទាំងពីរ បានទម្លាក់ចោលការខ្វែងគំនិតគ្នា, ជម្លោះ និងការមិនចុះ សម្រុងគ្នាជាយូរណាស់មកហើយ ដើម្បីប្រជាជនម៉ាឡេស៊ី។ ពួកយើងទាំងពីរ មានអាយុចាស់ណាស់ហើយ និងមិនមានពេលវេលាច្រើនទៀតនោះទេ...ប៉ុន្តែស្មារតីតស៊ូ របស់ពួកយើង នៅតែឆេះសន្ធោរសន្ធៅដដែល នៅក្នុងដួងចិត្តយុវជនដែលស្រមៃចង់បានការធ្វើកំណែទម្រង់។ ដូច្នេះ វាដល់ពេលដែលយើងទាំងអស់គ្នា ត្រូវក្រោកឈរ ឡើងជាថ្មី និងប្រគល់អំណាចប្រជាជនទៅឱ្យម្ចាស់ពិតប្រាកដវិញ»

គួរជម្រាបថា លោក មាហាធៀ មាហំាម៉ាត់ បានប្រកាសលាលែងចេញពីតំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ ហើយប៉ុន្មានសប្ដាហ៍ ក្រោយមកលោកបានប្រកាសពីបំណងត្រឡប់មកកាន់អំណាចវិញ។ ប៉ុន្តែ អ្វីៗត្រូវយឺតពេល ដោយលោក Muhyiddin Yassin ដែលជាមនុស្សជំនិតរបស់លោក មហាធា ផ្ទាល់ស្រាប់តែត្រូវបានព្រះមហាក្សត្រម៉ាឡេស៊ី ប្រកាសតែងតាំងជានាយករដ្ឋមន្ត្រថ្មី ក្រោយទទួលសំឡេងគាំទ្រគ្រប់គ្រាន់ពីសមាជិកសភា៕

(ប្រភពព័ត៌មាន: freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់