Trending now

លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) ទទួល​បាន​ការ​គាំទ្រ​ពីសភា​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មីរបស់​ថៃ

23:57 | 06/06/2019 (ប្រភព ៖ khmertalking.com សរុបដោយ ហេង វុធ្ធី)

បន្ទាប់ពីមានចម្រូងចម្រាស់ជាច្រើនទីបំផុតទៅរដ្ឋសភារបស់ថៃ បានសម្រេចបោះឆ្នោតផ្តល់ការ គាំទ្រលោក ប្រាយុទ្ធ ចាន់អូចា បន្តធ្វើជានាយករដ្ឋមន្ត្រីរបស់ថៃ។ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យលោក ប្រាយុទ្ធ បន្តធ្វើជានាយករដ្ឋមន្ត្រីថៃនេះ បានធ្វើឡើងនៅថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញនេះ។

លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) ទទួល​បាន​ការ​គាំទ្រ​ពីសភា​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មីរបស់​ថៃ (រុបថត៖khmertalking.com)

យោងតាមបណ្តាញព័ត៌មានរបស់ថៃ បានឱ្យដឹងថា លោក ប្រាយុទ្ធ ទទួលបានសំឡេងគាំទ្រពីសមាជិកសភា ចំនួន ៥០០សំឡេង ពីសមាជិកសរុប ៧៥០សំឡេង ខណៈដៃគូប្រជែងតំណែងនាយករដ្ឋមន្ត្រីរបស់លោក គឺលោក Thanathorn Juangroongruangkit ប្រធានគណបក្សអនាគតឆ្ពោះទៅមុខ ទទួលបានសំឡេងគាំទ្រត្រឹម តែ ២៤៤ប៉ុណ្ណោះ។

បើតាមបណ្តាញព័ត៌មានថៃ បានបញ្ជាក់ទៀតថា លោក ប្រាយុទ្ធ ត្រូវបានរំពឹងថា នឹងចូលដឹកនាំរាជរដ្ឋាភិបាលថៃ អាណត្តិថ្មីនៅចុងខែនេះ។ សូមបញ្ជាក់ថា លោក ប្រាយុទ្ធ បានឡើងមកដឹកនាំប្រទេសថៃដោយការប្រើអំណាច យោធាកាលពីឆ្នាំ២០១៤ នៅចំពេលប្រទេសមានជម្លោះនយោបាយ។ ទើបតែនៅខែមីនា កន្លងទៅនេះ លោក ប្រាយុទ្ធ ចាន់អូចា បានព្រមព្រៀងឱ្យមានការរៀបចំបោះឆ្នោត ដើម្បី ជ្រើសរើសនាយករដ្ឋមន្ត្រី៕

(ប្រភព ៖ khmertalking.com សរុបដោយ ហេង វុធ្ធី)

(ប្រភព ៖ khmertalking.com សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់