Trending now

លោក គីម ជុង​អ៊ុន មិន​ទៅ​កូរ៉េខាងត្បូង​ជួប​មេដឹកនាំ​អាស៊ាន​ឡើយ​

10:54 | 22/11/2019 (ប្រភព៖ thmeythmey)

​ទីបំផុត ជំនួប​អនុស្សាវរីយ៍​អាស៊ាន​-​កូរ៉េខាងត្បូង នឹង​មិនមាន​វត្តមាន​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ឡើយ​។ ជំនួប​ពិសេស​នេះ នឹងធ្វើ​នៅ​សប្ដាហ៍​ក្រោយ​ន​នៅ​ទីក្រុង​កំពង់ផែ​ប៊ូសាន​។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KNCA ផ្សាយ​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ថា ជំនួប​នេះ មិនមែនជា​វេទិកា​សមរម្យ​ដើម្បី​ជជែក​ពី​បញ្ហា​កូរ៉េ​ឡើយ​។ កូរ៉េខាងជើង ក៏​ឆ្លៀត​រិះគន់​កូរ៉េខាងត្បូង​រឿង​ពឹង​ផ្អែកលើ​អាមេរិក​ខ្លាំងពេក​ទៀតផង ទោះ​ដឹងថា នាំ​ឲ្យ​ការចរចា​បរាជ័យ​ក្ដី​។​

មេដឹកនាំគីមជុងអ៊ុននិងប្រធានាធិបតីមូនជេអ៊ីនក្នុងជំនួបរបស់ពួកគេនៅថ្ងៃទី ២១ ខែកញ្ញាឆ្នាំ ២០១៨ (រូបថតៈ KCNA/Reuters)

មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​បដិសេធ​សំណើ​អញ្ជើញ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន​ចេ​អ៊ី​ន ដែល​អញ្ជើញលោក​មក​ចូលរួម​ជំនួប​អនុស្សាវរីយ៍​អាស៊ាន​-​កូរ៉េខាងត្បូង​ដែល​នឹងធ្វើ​ពីថ្ងៃ​ទី​២៥ ដល់ទី​២៧ ខែវិច្ឆិកា​។ ទំនាក់ទំនង​មិនសូវ​សមប្រកប​នៅពេល​បច្ចុប្បន្ននេះ អាចជា​មូលហេតុ​ដែល​លោក គីម សម្រេចចិត្ត​មិន​ជាន់​ទឹកដី​កូរ៉េខាងត្បូង​។

​លោក មូ​ន នឹង​ស្វាគមន៍​ព្រះរាជ​វត្តមាន និង​វត្តមាន​ប្រមុខរដ្ឋ​-​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ នៅ​ប៊ូ​សា​ដើម្បី​អបអរ​ខួប​ទី​៣០​ឆ្នាំ​នៃ​ភាពជា​ដៃគូ​។ មេដឹកនាំ​កូរ៉េខាងត្បូង តែង​តែង​សង្ឃឹមថា លោក គីម នឹងមាន​វត្តមាន​ផងដែរ​។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ផ្សាយ​ថា លោក មូ​ន បាន​ផ្ញើ​លិខិតអញ្ជើញ​ទៅ​ឲ្យ​លោក គីម នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ហើយ​មិនអាច​ចូលរួម​ដោយផ្ទាល់​បាន អាច​បញ្ជូន​ប្រេសិត​ពិសេស​មក​ជំនួស​មក​បាន​។​

​បើតាម KCNA ក្រុង​ព្យុងយ៉ាង បាន​អរគុណ​សេ​អ៊ូ​ល​សម្រាប់​ការអញ្ជើញ​នេះ ប៉ុន្តែ​គ្មាន​មូលហេតុ​អ្វីដែល​លោក គីម ត្រូវ​ទៅ​ប៊ូសាន​ឡើយ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​ផ្សាយ​ថា​៖ «​យើង​ដឹងគុណ​ចំពោះ​ការទុកចិត្ត និង​ភាពស្មោះត្រង់​របស់​ខាងត្បូង ប៉ុន្តែ​យើង​សង្ឃឹមថា កូរ៉េខាងត្បូង នឹង​យល់​ពី​ហេតុផល​ដែល​យើង​មិនអាច​រក​មូលហេតុ​សម​ស្រប​សម្រាប់​លោក គីម ទៅ​ប៊ូសាន​។​»៕


(ប្រភព៖ thmeythmey)

(ប្រភព៖ thmeythmey)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់