Trending now

លោក Trump៖ សហរដ្ឋអាមេរិកនឹងមានវ៉ាក់សាំងប្រឆាំងនឹង COVID-19 នៅចុងឆ្នាំនេះ

15:04 | 04/05/2020 (បកប្រែដោយសាមេត)

យុគសម័យ - អ្នកជំនាញផ្នែកសុខភាពរបស់សហរដ្ឋអាមេរិកនិយាយថា វាអាចចំណាយពេល ១ ឆ្នាំទៅ ១៨ ខែដើម្បីផលិតវ៉ាក់សាំងដោយជោគជ័យ ហើយដាក់ឱ្យប្រើប្រាស់ ប៉ុន្តែប្រធានាធិបតី Trump ជឿជាក់ថា សហរដ្ឋអាមេរិកអាចធ្វើវាបាននៅចុងឆ្នាំនេះ។

លោកប្រធានាធិបតី Donald Trump ឆ្លើយសម្ភាសជាមួយសារព័ត៌មាន Fox News ពីទីក្រុង Washington DC

នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Fox News ពីទីក្រុង Washington DC លោកប្រធានាធិបតី Donald Trump បានលើកឡើងថា “យើងមានភាពជឿជាក់ថា យើងនឹងអាចមានវ៉ាក់សាំងនៅចុងឆ្នាំនេះ គឺនៅចុងឆ្នាំនេះតែម្តង!”។ លោកក៏បានបន្ថែមថា លោកនឹងព្យាយាមឱ្យសាលារៀន និង សាកលវិទ្យាល័យបើកដំណើរការនៅក្នុងខែកញ្ញា ព្រោះលោកចង់ឱ្យសិស្សត្រឡប់ចូលសិក្សាវិញ។

សូមបញ្ជាក់ថា ការផលិតវ៉ាក់សាំង COVID-19 នេះត្រូវបានធ្វើឡើងនៅតាមបណ្តាប្រទេសផ្សេងៗជាច្រើនរួមជាមួយការប្រកួតប្រជែងគ្នាដើម្បីផលិតឱ្យបានមុនគេយកមកប្រើប្រាស់នៅក្នុងពិភពលោកផងដែរ ។

លោកប្រធានាធិបតី Trump ក៏បានទទូចថា គាត់សប្បាយចិត្តចំពោះប្រទេសណាដែលអាចយកឈ្នះអ្នកស្រាវជ្រាវអាមេរិកស្វែងរកវ៉ាក់សាំង ដោយនិយាយថា “ប្រសិនបើជាប្រទេសផ្សេង ខ្ញុំនឹងមានការកោតសសើរខ្លាំងមែនទែន ។ ខ្ញុំមិនខ្វល់ទេ ខ្ញុំគ្រាន់តែត្រូវការវ៉ាក់សាំងដែលអាចដំណើរការបាន” ៕

(បកប្រែដោយសាមេត)

(បកប្រែដោយសាមេត)

Tags: COVID-19

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម