Trending now

លោក Narendra Modi ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីរបស់ឥណ្ឌា អណតិ្តទី២

13:44 | 26/05/2019 (ប្រភព៖ baotintuc.vn ប្រែសម្រូលដោយសមុទ្រ)

យុគសម័យ - នាល្ងាចថ្ងៃទី ២៥ ខែឧសភាប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind បានតែងតាំងលោក Narendra Modi ជានាយករដ្ឋមន្ត្រី បន្ទាប់ពីទទួលបានការគាំទ្រពីគណបក្សសម្ព័ន្ធប្រជាធិបតេយ្យជាតិ (NDA) ។

នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានថ្លែងនៅឯទីស្នាក់ការគណបក្ស BJP ក្នុងទីក្រុងញូវដេលី

គណនី Twitter ផ្លូវការរបស់ប្រធានាធិបតីឥណ្ឌាបានសរសេរថា “អនុវត្តតាមសិទ្ធិអំណាចដែលបានចែងនៅក្នុងមាត្រា ៧៥ (១) នៃរដ្ឋធម្មនុញ្ញឥណ្ឌានោះ ថ្ងៃនេះ ប្រធានាធិបតី Kovind ប្រកាសតែងតាំងលោក Narendra Modi ជានាយករដ្ឋមន្ត្រីឥណ្ឌា” ។

លោកប្រធានាធិបតីឥណ្ឌា បានប្រាប់ទៅលោក Narendra Modi ជួយផ្តល់យោបល់ចំពោះការតែងតាំងសមាជិកផ្សេងទៀតនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងកំណត់ពេលវេលាជាក់លាក់ ដើម្បីធ្វើពិធីសច្ចាប្រណិធាននៅឯវិមានប្រធានាធិបតី Rashtrapati Bhavan តែម្តង។

មុននោះ នាថ្ងៃទី ២៥ ខែឧសភា សមាជិកសភាជាប់ឆ្នោតថ្មីរបស់គណៈបក្ស NDA បានជ្រើសរើសលោក Modi ធ្វើជាមេដឹកនាំរបស់ពួកគេដោយបានត្រួសត្រាយផ្លូវឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីឥណ្ឌា ពីរអាណត្តិបន្តបន្ទាប់គ្នា៕

(ប្រភព៖ baotintuc.vn ប្រែសម្រូលដោយសមុទ្រ)

(ប្រភព៖ baotintuc.vn ប្រែសម្រូលដោយសមុទ្រ)

Tags: thutuong Ando

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ