Trending now

លោក Kim Jong - un ជិះរថភ្លើងដល់រុស្ស៊ីដោយសុវត្ថិភាព និងត្រៀមជួបលោក Vladimir Putin ជាលើកដំបូង

17:45 | 24/04/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - យោងតាមប៉ុស្តិ៍ RT រថភ្លើងរបស់ប្រមុខដឹកនាំកូរ៉េខាងជើង លោក Kim Jong - un នារសៀលថ្ងៃទី២៤ ខែមេសានេះ បានទៅដល់ទីក្រុង Vladivostok ដោយសុវត្ថិភាព។

លោកប្រធាន Kim Jong –un ដៃកាន់មួកពណ៌ខ្មៅ កំពុងចុះពីរថភ្លើង (រូបថត: RT)

តាមកាលវិភាគ ដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់លោក Kim Jong –un នឹងប្រព្រឹត្តទៅក្នុងថ្ងៃទី២៥ ខែ មេសា ដែលលោកនិងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជាលើកដំបូង។

នៅទីនោះ លោកត្រូវទទួលបានការស្វាគមន៍យ៉ាងរាក់ទាក់រួសរាយពីលោកអភិបាលក្រុង Primosky នៃប្រទេសរុស្ស៊ីនិងមន្រ្តីជាន់ខ្ពស់មួយចំនួនមកពីទីក្រុងម៉ូស្គូផងដែរ

នាវេលាព្រឹកនៅពេលឆ្លងចូលមកទឹកដីប្រទេសរុស្ស៊ី និងជួបជាមួយរដ្ឋមន្រ្តីទទួលបន្ទុក កិច្ចការងារអភិវឌ្ឍន៍នៅតំបន់រុស្ស៊ីចុងបូព៌ា លោក Alexander Kozlov ក្នុងក្រុង Khasan នោះ លោក Kim Jong –un បានបង្ហាញការជឿជាក់ថា ដំណើរទស្សនកិច្ចនេះ ព្រមទាំងកិច្ចពិភាក្សាផ្សេងៗ នឹងទទួលបានជោគជ័យ ហើយលោកសង្ឃឹមថា នឹងអាចសហការជាមួយលោក Putin ដើម្បីឈានទៅរកការសម្រេចបាននូវសន្តិភាព ក្នុងតំបន់ឧបទ្វីបកូរ៉េ និងដើម្បីអភិវឌ្ឍន៍ ទំនងទំនងរវាងប្រទេសទាំងពីរ។

រូបថតៈ RT

គួរបញ្ជាក់តាមវិមានក្រឹមឡាំងថា លោក Kim និង លោក Putin នឹងជួបគ្នានាថ្ងៃទី២៥ ខែមេសា នៅទីក្រុង Vlapostok ដើម្បីជជែកពាក់ព័ន្ធនឹងបញ្ហា កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ។ នេះគឺជាដំណើរទស្សនកិច្ចលើកទីមួយហើយ របស់លោក Kim Jong - un មកកាន់ប្រទេសរុស្ស៊ី ខណៈឪពុករបស់លោក គឺលោក Kim Jong-il ធ្លាប់បានមកទស្សនកិច្ច ០៣ដងនៅរុស្ស៊ី ដោយលើកចុងក្រោយ កាលពីឆ្នាំ២០១១។

សូមទស្សនាក្បូងរថភ្លើងពាសដែករបស់លោកប្រធាន Kim Jong - un ចូលចតនៅស្ថានីយ៍ Hasan (ប្រភព៖ RT)

លោក Putin ធ្លាប់បានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងឆ្នាំ ២០០០ ប៉ុន្តែលោក Kim Jong – un វិញ មិនដែលបានទៅប្រទេសរុស្ស៊ី ចាប់តាំងពីលោកចូលកាន់តំណែងកាលពីឆ្នាំ២០១១មក៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់