Trending now

លោក Donald Trump ស្នើឲ្យសម្ព័ន្ធមិត្តអឺរ៉ុបទទួលយកនិងកាត់ទោសខ្មាន់កាំភ្លើង ៨០០នាក់ដែលចូលរួម IS នៅស៊ីរី

00:54 | 14/05/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - ប្រធានាធិបតីអាមេរិក លោក Donald Trump នាថ្ងៃទី១៦ខែកុម្ភៈ បានស្នើយ៉ាងទទូចទៅកាន់ ចក្រភពអង់គ្លេស អាល្លឺម៉ង់ និង បារាំង ព្រមទាំងបណ្តាសម្ព័ន្ធមិត្តឯទៀតៗនៅអឺរ៉ុប ឲ្យទទួលយកនិងកាត់ទោសខ្មាន់កាំភ្លើងចំនួន៨០០នាក់ ជាពលរដ្ឋនៃប្រទេសទាំងអស់ពោលខាងលើ ដែលចូលរួមក្រុមភេរវករ IS រាប់រយនាក់ និងត្រូវចាប់ខ្លួន នៅក្នុងទឹកដីនៃប្រទេសស៊ីរី។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានឡើងសម្លេងស្នើឲ្យប្រទេសអឺរ៉ុបទទួលយកនិងកាត់ទោសខ្មាន់កាំភ្លើងរាប់រយនាក់ជាពលរដ្ឋនៃបណ្តាប្រទេសនេះ ដែលចូលរួមក្រុមភេរវករ IS និងត្រូវចាប់ខ្លួននៅទឹកដីប្រទេសស៊ីរី (រូបថតៈ Press TV)

លោក Trump បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ដូច្នេះថា “សហរដ្ឋអាមេរិកសុំស្នើឲ្យចក្រភពអង់គ្លេស អាល្លឺម់ង់ បារាំង រួម​ទាំងសម្ព័ន្ធមិត្តអឺរ៉ុបឯទៀតៗ ទទួលយកអ្នកប្រយុទ្ធ IS ជាង៨០០នាក់ ដែលយើងចាប់ខ្លួនបាននៅប្រទេសស៊ីរី ហើយកាត់ទោសពួកគេ​តាមផ្លូវច្បាប់”។ ជាមួយគ្នានេះ លោក Trump បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងដោះលែងខ្មាន់កាំភ្លើង IS ទាំងនោះ ប្រសិន​បើ​សម្ព័ន្ធ​​របស់​ខ្លួន​នៅ​អឺរ៉ុ​ប​បដិសេធ​ចំពោះសំណើនេះ។

គួរជម្រាបថា ការគំរាមកំហែងភេរវកម្ម បានបន្តមានកម្រិតខ្ពស់ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ក្នុងតំបន់អឺរ៉ុប ខណៈបណ្តា​ប្រទេស​អឺរ៉ុប បានជួបប្រទះសកម្មភាពវាយប្រហារដោយភេរវកម្មដ៏ប្រល័យមួយចំនួន រួមមានករណីបំផ្ទុះគ្រាប់បែកក្នុងការប្រគុំតន្រ្តីនៅក្នុងទីក្រុង Manchester កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ដែលបានផ្តាច់ជីវិតមនុស្ស២៣នាក់ ជាដើម៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់