Trending now

លទ្ធផលបោះឆ្នោតផ្លូវការ៖ លោក Joko Widodo ជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូណេស៊ីអាណត្តិតិទី២

12:09 | 21/05/2019 (ហេង វុធ្ធី)

យុគ្គសម័យ - យោងតាមគណៈកម្មាធិការបោះឆ្នោតជាតិឥណ្ឌូនេស៊ី បានឲ្យដឹងថាលោក Joko Widodo បានឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីឥណ្ឌូនេស៊ីដោយមានសម្លេងគាំទ្រចំនួន ៥៥,៥% បើប្រៀបធៀបនឹងសម្លេងគាំទ្រចំនួន ៤៤,៥% របស់គូប្រជែង លោក Prabowo Subianto ។

លោក Joko Widodo ជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូណេស៊ីអាណត្តិតិទី២ (រូបថត៖ vietnamplus.vn)

លទ្ធផលបោះឆ្នោតផ្លូវការចេញផ្សាយនៅថ្ងៃអង្គារនេះ បានឱ្យដឹងថាលោក Joko Widodo ទទួលបាន ជ័យជម្នះនៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី១៧ ខែមេសាកន្លងទៅ ដែលនេះមានន័យថាលោកនឹងបន្តកាន់តំណែងជា ប្រធានាធិបតីឥណ្ឌណេស៊ីសម្រាប់អណត្តិទី២ជាប់ៗគ្នា។

កាលពីដំបូងឡើយ គណៈកម្មាការរៀបចំការបោះឆ្នោតជាតិឥណ្ឌូណេស៊ី គ្រោងនឹងប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ នៅថ្ងៃពុធសប្ដាហ៍នេះ។ ប៉ុន្តែ ដោយខ្លាចក្រែងមានភាពចលាចល និងការធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងលទ្ធផល ចុងក្រោយ ទើបលទ្ធផលបោះឆ្នោតប្រធានាធិបតីជាផ្លូវការត្រូវប្រកាសនៅថ្ងៃអង្គារនេះវិញ។គណៈកម្មការបោះឆ្នោតជាតិឥណ្ឌូណេស៊ីនឹងប្រកាសលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ២២ខែឧសភាខាងមុខ។ ដើម្បីធានាសន្តិសុខសេចក្តីប្រកាសលទ្ធផលនៃការបោះឆ្នោតនេះ ឥណ្ឌូណេស៊ីបានរឹតបន្តឹងសន្តិសុខពង្រាយប៉ូលីសនិងទាហានចំនួន ៣២.០០០ នាក់នៅក្នុងស្ថានភាពត្រៀមខ្លួនជាស្រេចប្រយុទ្ធនៅទីក្រុងហ្សាកាតា៕

គួរបញ្ជាក់ថា បើតាមគណៈកម្មាការរៀបចំការបោះឆ្នោត លោក Joko Widodo និងអនុប្រធានាធិបតីរបស់លោកគឺ លោក Ma'ruf Amin ទទួលបានសំឡេងគាំទ្រ ៥៥.៥ ភាគរយ ខណៈគូប្រជែង លោក Prabowo Subianto និងលោក Sandiaga Uno ទទួលបានសំឡេងគាំទ្រ៤៤.៥ភាគរយ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់