Trending now

រាជរដ្ឋាភិបាល​កម្ពុជាកំណត់​យក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំក្រោយ ដើម្បី​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់​

14:06 | 04/03/2021 (សរុបដោយ ហេង វុធ្ធី)

រាជរដ្ឋាភិបាល​កម្ពុជា ចុះហត្ថលេខា​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា បានកំណត់​យក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២២ ជា​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណ​ត្ដិ​ទី​៥ នេះ​បើ​យោងតាម​សេចក្តីសម្រេច ដែល​ទើប​ទទួលបាន នា​ល្ងាច​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២១​នេះ​។​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

សេចក្តីសម្រេច ស្តីពី​ការប្រកាស​កាលបរិច្ឆេទ នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អណ​ត្តិ​ទី​៥ ប្រការ​១​បាន​បញ្ជាក់ថា ត្រូវបាន​កំណត់​យក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២២ ជា​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥ ហើយ​ប្រការ​៣ បាន​បញ្ជាក់ថា រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ រដ្ឋមន្ត្រី​គ្រប់​ក្រសួង និង​ប្រធាន​គ្រប់​ស្ថាប័ន ដែល​ពាក់ព័ន្ធ​ត្រូវ​ទទួលបន្ទុក​អនុវត្ត​សេចក្តីសម្រេច​នេះ តាម​ភារកិច្ច​រៀងៗ​ខ្លួន ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​។​

​សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​៤ ខែមិថុនា ឆ្នាំ​២០១៧​។ មាន​ប្រជាពលរដ្ឋ​ចំនួន​៧០៤០៥៩៤ ដែល​ស្មើ​និង​៨៩,៥២ បាន​ទៅ​បោះឆ្នោត ហើយ​ក្នុងនោះ មាន​គណបក្ស​ចំនួន​១២ បាន​ចូលរួម​។

គណបក្ស​ទាំង​១២​នោះ​រួមមាន ១- គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន ២- អតីត​គណបក្ស​សង្គ្រោះ​ជាតិ របស់លោក កឹម សុខា ៣- គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ របស់លោក ខឹម វាសនា ៤- គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ ៥- គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន របស់លោក យ៉េ​ង វីរៈ ៦- គណបក្ស​សញ្ជាតិ​កម្ពុជា របស់លោក សេង សុ​ខេង ៧- គណបក្ស​ហ្វ៊ិ​ន​ស៊ិនប៉ិច របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ៨- គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់លោក ញឹក ប៊ុនឆៃ ៩- គណបក្ស​អំណាច​ខ្មែរ របស់លោក សួន សេរី​រដ្ឋា ១០- គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កម្ពុជា របស់លោក​ស្រី សុខ រ័ត្ន​សុវណ្ណ​ប​ច្ចៈ​សីលា ១១- គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា របស់លោក ប្លា​ង ស៊ីន ១២- គណបក្ស​យុវជន​កម្ពុជា​របស់លោក ពេជ្រ ស្រស់​។ តែ​សម្រាប់​អាណត្តិ​នេះ គេ​មិនទាន់​ដឹងថា មាន​គណបក្ស​ណាខ្លះ​អាច​ចូល​ប្រ​គួ​ត​បាន​នោះទេ​៕

(សរុបដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: kampucheathmey.com/)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍