Trending now

រុស្ស៊ីរំពឹងថាសហរដ្ឋអាមេរិកនឹងពន្យាពេលសន្ធិសញ្ញា START-3 ដោយមានការទទួលខុសត្រូវនៅក្នុងកិច្ចពិភាក្សា

00:54 | 13/05/2019 (សរុបព័ត៌មាន ដោយ ថាញ់ កុង)

យុគសម័យ - រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Lavrov បានសង្កត់ធ្ងន់ថា៖ “ប្រទេសជាច្រើនមានការព្រួយបារម្ភថា រដ្ឋាភិបាលអាម៉េរិកគ្រោងលុបចោលសន្ធិសញ្ញា START-3 ។ យើងសង្ឃឹមថានេះ គឹមិនមែនដូច្នេះឡើយ ហើយយើងខ្ញុំកំពុងខិតខំប្រឹងប្រែងជាច្រើនដើម្បីលុបបំបាត់រាល់ប្រការណាមួយជះឥទ្ធិពលលើសន្ធិសញ្ញានេះនិងយកចិត្តទុកដាក់លើការពន្យាពេលរបស់វាផងដែរ”។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov អញ្ជើញថ្លែងក្នុងសន្និសីទកាសែតបូកសរុបកិច្ចការសម្រាប់ឆ្នាំ២០១៨ នៅទីក្រុងម៉ូស្គូ នាថ្ងៃទី១៦ខែមករា (រូបថតៈ Reuters)

នៅថ្ងៃទី ១៦ ខែមករា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រកាសថា ក្រុងម៉ូស្គូមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ ការពន្យារពេលសន្ធិសញ្ញាដាក់កម្រិតនិងកាត់បន្ថយអាវុធយុទ្ធសាស្ត្រ (START-3) ដោយសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបង្ហាញពីជំនាញនិងការទទួលខុសត្រូវរបស់ខ្លួន នៅក្នុងវិធីសាស្ត្រសន្ទនាជាមួយរុស្ស៊ីស្តីពីបញ្ហាស្ថេរភាពយុទ្ធសាស្រ្ត។

អញ្ជើញថ្លែងនៅក្នុងសន្និសីទសារព័ត៍មានបូកសរុបកិច្ចការសម្រាប់ឆ្នាំ២០១៨ រដ្ឋមន្ត្រីការបរទេសលោក Lavrov បានសង្កត់ធ្ងន់ថា៖ “ប្រទេសជាច្រើនមានការព្រួយបារម្ភថា រដ្ឋាភិបាលអាម៉េរិកគ្រោងលុបចោលសន្ធិសញ្ញា START-3 ។ យើងសង្ឃឹមថានេះ គឹមិនមែនដូច្នេះឡើយ ហើយយើងខ្ញុំកំពុងខិតខំប្រឹងប្រែងជាច្រើនដើម្បីលុបបំបាត់រាល់ប្រការណាមួយជះឥទ្ធិពលលើសន្ធិសញ្ញានេះនិងយកចិត្តទុកដាក់លើការពន្យាពេលរបស់វាផងដែរ”។

ទន្ទឹមជាមួយគ្នានេះ លោកបានសម្តែងនូវក្តីសង្ឃឹមថាសហរដ្ឋអាមេរិកនឹងបង្ហាញពីជំនាញនិងការទទួលខុសត្រូវក្នុងកិច្ចសន្ទនាជាមួយ រុស្ស៊ីស្តីពីបញ្ហាស្ថេរភាពយុទ្ធសាស្រ្ត។ សន្ធិសញ្ញា START-3 ត្រូវបានរុស្ស៊ីនិងអាម៉េរិកចុះហត្ថលេខាក្នុងឆ្នាំ ២០១០ ដែលមានសុពលភាពចាប់ពីថ្ងៃទី ៥ ខែកុម្ភៈឆ្នាំ ២០១២។ សន្ធិសញ្ញាចែងថាភាគីមួយៗនឹងកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីក្រោយរយៈពេល ៧ ឆ្នាំ ចំនួនអាវុធមិនលើសពីមីស៊ីលឆ្លងទ្វីប មីស៊ីលកាំជ្រួចផ្លោងលើនាវាមុជទឹកនិងយន្តហោះទម្លាក់គ្រាប់បែកធ្ងន់ ចំនួន ៧០០ គ្រឿងក៏ដូចជាក្បាលកាំជ្រួច ចំនួន ១,៥៥០ គ្រាប់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ សន្ធិសញ្ញានេះនឹងផុតកំណត់នៅឆ្នាំ ២០២១ ប្រសិនបើប្រធានាធិបតីនៃប្រទេសទាំងពីរមិនចង់បន្តពន្យារយៈពេល ៥ ឆ្នាំបន្ថែមទៀត៕

(សរុបព័ត៌មាន ដោយ ថាញ់ កុង)

(សរុបព័ត៌មាន ដោយ ថាញ់ កុង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស