Trending now

រុស្ស៊ីនឹងអភិវឌ្ឍមីស៊ីលរយៈចម្ងាយមធ្យមនិងខ្លីដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់អាមេរិក

18:37 | 23/08/2019 (ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប)

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមនៅប្រទេសហ្វាំងឡង់ស្តីពីលទ្ធផលនៃចរចារជាមួយប្រធានាធិបតីហ្វាំងឡង់លោក Sauli Ninisto នាថ្ងៃទី ២១ ខែសីហា ប្រធានាអធិបតីរុស្ស៊ីលោក Vladimir Putin បានអះអាងសារជាថ្មីម្តងទៀតថាប្រទេសរុស្ស៊ីនឹងអភិវឌ្ឍមីស៊ីលរយៈចម្ងាយមធ្យមនិងខ្លីដើម្បីឆ្លើយតបនឹងរាល់សកម្មភាពរបស់អាមេរិក។

ប្រធានាអធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖ Reuters)


ថ្នាក់ដឹកនាំរុស្ស៊ីរូបនេះក៏បានអះអាងថាទីក្រុងម៉ូស្គូមិនទាន់ឃើញមានការឆ្លើយតបណាមួយពីសហរដ្ឋអាមេរិក ឬដៃគូភាគីអឺរ៉ុបនៅឡើយទេ។ លោក Putin បានរំលឹកឡើងវិញអំពីសេចក្តីថ្លែងការណ៍នានាដោយអះអាងថាមីស៊ីល Tomahawk នៅលើសមុទ្រត្រូវបានធ្វើតេស្ត ហើយវាអាចកែតម្រូវបានដើម្បីបាញ់ចេញពីដីគោកដោយមានការផ្លាស់ប្តូរផ្នែកទន់ផងដែរ។ លោកបន្តទៀតថាការបាញ់បង្ហោះមីស៊ីលទាំងនេះរបស់អាមេរិកអាចត្រូវបានធ្វើឡើងពីមូលដ្ឋានបាញ់បង្ហោះនៅប្រទេសរ៉ូម៉ានី ហើយគ្រោងនឹងបង្ហាញមុខនៅក្នុងប្រទេសប៉ូឡូញនាពេលខាងមុខនេះផងដែរ។ ថ្នាក់ដឹកនាំរុស្ស៊ីក៏បានប្រកាសថារុស្ស៊ីត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើកិច្ចសន្ទនា ប៉ុន្តែសន្តិសុខរបស់ប្រទេសជាតិត្រូវតែធានាជាចម្បងផងដែរ៕

(ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប)

(ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម