Trending now

រដ្ឋាភិបាលហុងកុង (ចិន) បានថ្កោលទោសចំពោះការវាយប្រហាររបស់បាតុករសំដៅលើខុទ្ទកាល័យទំនាក់ទំនងអាជ្ញាធរកណ្តាល

14:49 | 23/07/2019 (ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ២១ ខែកក្កដា អាជ្ញាធរតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) បានរិះគន់យ៉ាងពេញទំហឹងចំពោះសកម្មភាពរបស់ក្រុមបាតុករដែលជ្រុលនិយមដែលបានវាយប្រហារ លើខុទ្ទកាល័យទំនាក់ទំនងរបស់ចិនតំបន់រដ្ឋបាលនេះ។ អ្នកនាំពាក្យរបស់អាជ្ញាធរហុងកុងបានឲ្យដឹងថា ខុទ្ទកាល័យទំនាក់ទំនងដែលត្រូវបានរងការវាយប្រហារនេះគឺជាខុទ្ទកាល័យមួយក្នុងចំណោមកន្លែងធ្វើការដែលបានបង្កើតឡើងដោយរដ្ឋាភិបាលចិននៅក្នុងតំបន់រដ្ឋបាលពិសេសនេះហើយក៏មានមុខងាររដ្ឋធម្មនុញ្ញផងដែរ។

ក្រុមបាតុករមួយនៅហុងកុង

ហេតុដូច្នេះហើយអាជ្ញាធរហុងកុងបានថ្កោលទោសយ៉ាងខ្លាំងចំពោះបាតុករដែលមានទង្វើរ បង្កហេតុនិងអុជអាលយ៉ាងច្បាស់សំដៅទៅលើអធិបតីយ្យភាពជាតិតាមរយៈការធ្វើហ៊ុំព័ទ្ធ វាយប្រហារអាគារខុទ្ទកាល័យ និងបំផ្លាញនិមិត្តសញ្ញាជាតិផងដែរ។ អ្នកនាំពាក្យរូបនេះបានបន្តទៀតថាតំបន់រដ្ឋបាលពិសេសហុងកុងតែងតែគោរពចំពោះសកម្មភាពនៃការសំដែងបំណងប្រាថ្នាដោយសន្តិវិធី ប៉ុន្តែឧបទ្ទវហេតុជាច្រើនបានកើតឡើងក្នុងពេលកន្លងមក ដែលក្នុងនោះមានការធ្វើបាតុកម្មខុសច្បាប់នៅតែការកើតឡើងវិញនៅដដែលៗ ដូចជាការព័ទ្ធជុំវិញទីស្នាក់ការប៉ូលីស រាំងស្កាត់ចរាចរណ៍ជាដើម។ ប៉ូលីសក៏បានរកឃើញសកម្មភាពនៃការលាក់របស់របរនិងអាវុធនៃការវាយប្រហារដែលងាយមានគ្រោះថ្នាក់ផងដែរ។

គួរបញ្ជាក់ថា ខុទ្ទកាល័យទំនាក់ទំនងចិនប្រចាំនៅហុងកុងបានចេញសេចក្តីការថ្កោលទោសយ៉ាងពេញទំហឹងចំពោះទង្វើនៃការហ៊ុំព័ទ្ធនិងការបំផ្លាញនិមិត្តសញ្ញាជាតិរបស់ក្រុមបាតុករជ្រុលនិយមផងដែរ។ សេចក្តីជូនដំណឹងមិនត្រឹមតែបានរិះគន់លើសកម្មភាពទាំងនេះដោយរំលោភលើច្បាប់មូលដ្ឋានរបស់ហុងកុងប៉ុណ្ណោះទេថែមទាំងបង្កឲ្យមានហានិភ័យយ៉ាងធ្ងន់ធ្ងរហួសហេតុនៃគោលការណ៍ “ជាតិមួយ របបពីរ” និងសិទ្ធិអំណាចនៃអាជ្ញាធរកណ្តាលហុងកុងផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស