Trending now

រដ្ឋមន្រ្តីការពារជាតិអាស៊ាន ពិភាក្សាអំពីបញ្ហាប្រឈម ​នៅក្នុងតំបន់

21:30 | 12/07/2019 (ប្រភព៖ Fresh News)

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៣ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ ក្រៅពីការអនុមត័ទៅតាមរបៀបវរៈ ដែលបានគ្រោងទុកកិច្ចប្រជុំ រដ្ឋមន្រ្តីការពារជាតិអាស៊ាន ក៏បានពិភាក្សា ផ្លាស់ប្តូរទស្សនៈ និង វាយតម្លៃអំពីសភាពការណ៍ជុំវិញបញ្ហាប្រឈមនានា ដែលបានកើតមានឡើងនៅក្នុងតំបន់ផងដែរ។

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM)

កិច្ចប្រជុំនេះ ក៏បានធ្វើពិភាក្សាស្ដីអំពីការនេសាទខុសច្បាប់ គ្មានការរាយការណ៍ និង គ្មានច្បាប់នេសាទ ការធានាសន្តិសុខ និង តួនាទីគ្រឹះស្ថានការពារជាតិ។ ចំពោះការនេសាទខុសច្បាប់ កិច្ចប្រជុំបានលើកឡើងពីតួនាទីរបស់កងទ័ពពអាស៊ាន និង កិច្ចសហប្រតិបត្តិចាំបាច់សម្រាប់ ការនេសាទខុសច្បាប់។

លោក ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ដែលជាប្រធានអង្គប្រជុំ បានថ្លែងថា ប្រទេសថៃគឺមានការប្ដេជ្ញាចិត្តជំរុញបន្ថែមទៀតក្នុងកិច្ចសហប្រតិបត្តិការ ដើម្បីឲ្យមានសហគមន៍អាស៊ានមួយ ផ្ដោតទៅលើសុខមាលភាពរបស់ប្រជាជន ហើយធ្វើយ៉ាងណា ដោយផ្ដោតការចាប់អារម្មណ៍ទៅលើសមាជិកភាពរបស់អាស៊ាន ដែលយើងត្រូវរួមគ្នាជាធ្លុងមួយ ក្នុងកិច្ចខិតខំប្រឹងប្រែង ធ្វើដំណើរទៅមុខ ដែលមានការសហគមន៍មួយផ្ដោតទៅលើប្រជាជនមិនទុកឱ្យអ្នកណាម្នាក់ចោលដោយមិនយកទុកដាក់ឡើយ ហើយត្រូវមើលទៅអនាគត ស្របតាមប្រធានបទ ភាពជាដៃគូរ ដើម្បីនិរន្តរភាព។

នៅក្នុងកិច្ចពិភាក្សានេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណ ចំពោះប្រទេសថៃដែលបានខិតខំតាក់តែងឯកសារនេះឡើង ដើម្បីការពារផលប្រយោជន៍នៅក្នុងការនេសាទ។ ការគ្រប់គ្រងការនេសាទ គឺជាការលំបាក ស្មុគស្មាញ និងមានវិសាលភាពធំធេងណាស់។ សម្តេចពិជ័យសេនាបាន ឯកភាពចំពោះឯកសារពិភាក្សានេះ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ជូនមន្ត្រីជំនាញ បន្តការពិភាក្សាបន្ថែមទៀតឱ្យបានស៊ីជម្រៅ និងច្បាស់លាស់ ក្នុងគោលបំណងរក្សាផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា។

ទាក់ទងទៅនឹងការពិភាក្សា សេចក្ដីព្រាងឯកសារទស្សនទាន ស្តីពីការបង្កើតសន្និសីទវេជ្ជសាស្រ្តយោធាអាស៊ាន សម្តេចពិជ័យសេនា បានសម្តែងការគាំទ្រឱ្យមានសន្និសីទនេះ ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន។ ការរៀបចំឱ្យមានសន្និសីទវេជ្ជសាស្ត្រយោធាអាស៊ានប្រចាំឆ្នាំ ក្រោមក្របខ័ណ្ឌរបស់កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន គឺជាការប្រមូលផ្ដុំរាល់សកម្មភាពទាំងឡាយ ដែលរៀបចំដោយស្ថាប័នការពារជាតិ ឱ្យស្ថិតនៅក្រោមក្របខ័ណ្ឌតែមួយ ងាយស្រួលក្នុងការគ្រប់គ្រង តាមដាន និងធ្វើបច្ចុប្បន្នភាព។

កិច្ចប្រជុំក៏បានពិភាក្សា គោលការណ៍ណែនាំសម្រាប់អន្តរកម្មលម្ហសមុទ្រក្នុងក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) ។ នៅក្នុងកិច្ចពិភាក្សានោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានឯកភាព និងគាំទ្រចំពោះឯកសារទស្សនទាននេះ ដោយឃើញថា គោលការណ៍ណែនាំនេះ មានអត្ថប្រយោជន៍ចំពោះរដ្ឋសមាជិកអាស៊ានសម្រាប់អនុវត្តជាក់ស្ដែងទៅលើលម្ហសមុទ្រ។ កិច្ចប្រជុំក៏បានធ្វើការពិភាក្សា ផ្លាស់ប្តូរ យោបល់ទៅលើបញ្ហាផ្សេងៗទៀត ព្រមទាំងការចែករំលែកនូវទស្សនៈ និង បទពិសោធន៍ លើកិច្ចការងារសំខាន់ៗមួយចំនួន ក្នុងគោលដៅពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ដើម្បីប្រយោជន៍រួមរបស់អាស៊ាន៕


(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ