Trending now

រដ្ឋមន្ត្រីចិន៖ ឆាងអាន គឺជាទីក្រុងរីករាយបំផុតលើលោក

08:21 | 09/09/2019

លោក Zhang Lin សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការផ្សាយ ជាសាធារណៈរបស់ចិន ប្រចាំទីក្រុងឆាងអាន បានថ្លែងថា ឆាងអាន គឺជាទីក្រុងមួយដ៏រីករាយបំផុត នៅលើពិភពលោក។

ទីក្រុង​ឆាង អាន ដ៏ស្រស់ស្អាត (រូបថតៈ FN)

លោក Zhang Lin ថ្លែងបែបនេះ ក្នុងឱកាសលោក បានជួបប្រជុំជាមួយប្រតិភូព័ត៌មានកម្ពុជា និងអ្នកព័ត៌មានមកពី ១៧ប្រទេសទៀត ដែលជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩។ លោករដ្ឋមន្ត្រីបានថ្លែងបន្តថា ឆាងអាន មិនត្រឹមតែជាតំបន់ប្រវត្តិសាស្ត្រទេ ប៉ុន្តែវាបានប្រែក្លាយជា តំបន់ដ៏សំខាន់ដល់ជាតិ ទាំងផ្នែកទេសចរណ៍ សេដ្ឋកិច្ច និងវប្បធម៌ជាដើម។ ប្រជាជន នៅឆាងអាន កាន់តែមានភាពរាក់ទាក់ ក្នុងការទទួលស្វាគមន៍ អ្នកទេសចរមកពីគ្រប់ទិសទី។

សូមបញ្ជាក់ថា គណៈកម្មការភាពជាអ្នកជិតខាងល្អ មិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (GNFCC SCO) បានអញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអង្គភាពព័ត៌មាន មកពី១៧ប្រទេសផ្សេងទៀត ឱ្យធ្វើទស្សនកិច្ច នៅប្រទេសចិន ចំនួន១០ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។

ឆាងអាន គឺជាទីក្រុងមួយដ៏រីករាយបំផុត (រូបថតៈ FN)

ក្រៅពីកម្ពុជា មាន១៧ប្រទេសទៀត ដែលមកធ្វើទស្សនកិច្ចនៅប្រទេសចិន ក្រោមប្រធានបទ Medea Delegation របស់ SCO។ ប្រទេសទាំងនោះ រួមមាន ចិន (អ្នករៀបចំកម្មវិធី) ឥណ្ឌា កាហ្សាក់ស្ថាន Kyrgy ប៉ាគីស្ថាន រុស្ស៊ី តាជីគីស្ថាន Uzbekistan អាហ្វកានីស្ថាន បេឡារុស អ៉ីរ៉ង ម៉ុងហ្គោលី អាហ្សេបេហ្សង់ អាមេនី នេប៉ាល់ តួកគី ស្រីឡាងកា។

ក្នុងនាមជាអនុស្ថាប័ន ដែលជាផ្នែកមួយនៃ ក្រសួងការបរទេស, GNFCC បានប្តេជ្ញាពង្រីកបណ្តាញផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ប្រកបដោយភាពស្និទ្ធស្នាល ក្នុងចំណោមប្រទេស SCO និងរួមចំណែក ដល់ការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់។ SCO ត្រូវបានប្រកាសឡើងដោយ កតិកាសញ្ញាមួយ នៅឆ្នាំ២០០១ ក្រោមគំនិតផ្តួចផ្ដើមរបស់ ប្រធានរដ្ឋចិន លោក ស៉ី ជិនពីង និងត្រូវបានចុះហត្ថលេខានៅឆ្នាំ២០០២ ហើយត្រូវបានចូលជាធរមាន នៅឆ្នាំ២០០៣។

នារីក្រមុំ នៅអាណាចក្រថាង នាទឹកដីឆាងអាន (រូបថតៈ FN)

បច្ចុប្បន្ននេះ SCO មានប្រទេសជាសមាជិកចំនួន៨ រួមមាន ចិន ឥណ្ឌា កាហ្សាក់ស្ថាន Kyrgyzstan ប៉ាគីស្ថាន រុស្ស៊ី តាជីគីស្ថាន និង Uzbekistan។ ប្រទេសជាអ្នកសង្កេតការណ៍មាន៤ រួមមាន អាហ្វកានីស្ថាន បេឡារុស អ៉ីរ៉ង និងម៉ុងហ្គោលីចំណែកឯ ប្រទេស ដែលជាដៃគូសន្ទនាមាន៦ រួមមាន កម្ពុជា អាហ្សេបេហ្សង់ អាមេនី នេប៉ាល់ តួកគី និងស្រីឡាំងកា៕

(ប្រភព៖ FN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ