Trending now

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី៖ អាស៊ានត្រូវតែរួបរួមគ្នាដើម្បីដោះស្រាយបញ្ហាសមុទ្រខាងកើតជាមួយចិន

15:04 | 06/08/2020 (បកប្រែដោយសាមេត)

នាពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Hishammuddin Hussein បានប្រកាសថា អាស៊ានត្រូវតែរួបរួមគ្នាដើម្បីដោះស្រាយបញ្ហាសមុទ្រខាងកើតជាមួយចិន បន្ទាប់ពីប្រទេសម៉ាឡេស៊ីបានបដិសេធការទាមទាររបស់ចិននៅសមុទ្រខាងកើត។

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Hishammuddin Hussein

យោងតាមសារប៉ុស្តិ៍ទូរទស្សន៍ CNA បានឱ្យដឹងថា លោក Hishammuddin បានធ្វើសេចក្តីប្រកាសនេះនៅពេលថ្លែងមតិនៅក្នុងរដ្ឋសភាម៉ាឡេស៊ី និងបានឆ្លើយសំណួររបស់សមាជិករដ្ឋសភាអំពីការទាមទាររបស់ចិននៅសមុទ្រខាងកើត។

រដ្ឋមន្រ្តីក្រសួងការបរទេសលោក Hishammuddin បានសង្កត់ធ្ងន់ថា វិវាទនៅសមុទ្រខាងកើតមិនអាចត្រូវបានកេងប្រវ័ញ្ចជាបញ្ហាបែកបាក់ក្នុងចំណោមបណ្តាប្រទេសអាស៊ានឡើយ។ លោកបានកត់សម្គាល់ថា ប្រទេសម៉ាឡេស៊ីមិនត្រឹមតែមានជម្លោះទឹកដីជាមួយចិននៅសមុទ្រខាងកើតប៉ុណ្ណោះទេ ថែមទាំងមាន “ការទាមទារត្រួតស៊ីគ្នា” ជាមួយបណ្តាប្រទេសអាស៊ានដូចជា៖ វៀតណាម ហ្វីលីពីន និងព្រុយណេទៀតផង។

លោក Hishammuddin បានបញ្ចាក់ថា “យើងត្រូវតែធានាឱ្យបាននូវសាមគ្គីភាពរបស់អាស៊ាន ហើយយើងត្រូវតែរក្សានូវប្លុកឯកភាពមួយដើម្បីដោះស្រាយបញ្ហាសមុទ្រខាងកើតជាមួយចិន”។

កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ ប្រទេសម៉ាឡេស៊ីបានផ្ញើកំណត់ទូតមួយទៅកាន់អង្គការសហប្រជាជាតិដើម្បីបដិសេធរាល់ការទាមទារទាំងអស់នៅសមុទ្រខាងកើតរបស់ចិន រួមទាំងការទាមទារខ្សែបន្ទាត់ ៩ ត្រេខុសច្បាប់របស់ចិន។

លើសពីនេះទៅទៀត រដ្ឋមន្ត្រីការបរទេសលោក Hishammuddin បានមានប្រសាសន៍ថា ក្រសួងការបរទេសម៉ាឡេស៊ីមានគោលបំណងចង់ដោះស្រាយជម្លោះសមុទ្រខាងកើតតាមរយៈ “ការចរចាការទូតសមស្រប”។ លោកក៏បានសង្កត់ធ្ងន់ថា “មិនចង់ឱ្យប្រទេសម៉ាឡេស៊ីអូសទាញនិងជាប់នៅក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងចំណោមប្រទេសធំៗនោះទេ”៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thanhnien.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន