Trending now

មេ​ដឹកនាំ​អឺរ៉ុប​ ​មើល​ឃើញ​ឱកាស​ចុង​ក្រោយ​ សម្រាប់​ជំនួប​ អ៊ីរ៉ង់-US

19:55 | 26/09/2019

​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់​ ត្រាំ​ និង​សមភាគី​អ៊ីរ៉ង់​របស់​លោក​ គឺ​លោក ​ហាស្សាន​ រូ​ហានី​​ បាន​ជួប​គ្នា​នៅ​ក្នុង​ឱកាស​ចុង​ក្រោយ​របស់​ពួក​គេ​កាល​ពី​ថ្ងៃ​ពុធ​ អំពី​ជំនួប​ជា​ប្រវត្តិសាស្ត្រ​មួយ​ ខណៈ​ក្រុម​មេ​ដឹកនាំ​អឺរ៉ុប​ នឹង​រៀបចំ​កិច្ច​ពិភាក្សា​មាន​គោល​បំណង​ចង់​បន្ធូរ​បន្ថយ​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​នៅ​តំបន់​​មជ្ឈិម​បូព៌ា​។​

លោក​ រូហានី ​(កណ្តាលស្តាំ)​ ជួប​ជាមួយ​​លោក​ អាបេ (កណ្តាលឆ្វេង)​ ក្រៅ​សង្វៀនមហាសន្និបាត UN នៅ​ញូវយ៉ក។

ជំនួប​មួយ​រវាង​បច្ចាមិត្ត​ទាំង ២ ​នឹង​ជា​កិច្ច​ប្រជុំ​ក្នុង​ប្រវត្តិសាស្ត្រ​​ ប៉ុន្តែ​បាន​កើត​ឡើង​ស្ថិត​នៅ​ក្រោម​បញ្ហា​នយោបាយ​មួយ​ ដោយ​គូ​បដិបក្ខ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក ​ដូណាល់​ ត្រាំ ​កាល​ពី​ថ្ងៃ​អង្គារ​ បាន​ប្រកាស​ស៊ើប​អង្កេត​ការ​ចោទ​ប្រកាន់​អំពី​អំពើ​ក្បត់​ជាតិ​ប្រឆាំង​លោក​ ត្រាំ​។​

ដោយ​ក្រុម​មេ​ដឹកនាំ​ពិភព​លោក​ បាន​ជួប​ជុំ​គ្នា​នៅ​បុរី​ញូវយ៉ក​ សម្រាប់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ប្រចាំ​ឆ្នាំ​ ប្រធានាធិបតី​បារាំង​លោក​ អេម៉ានុយអែល ម៉ាក្រុង ​កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​ជំរុញ​ឲ្យ​លោក ​ដូណាល់​ ត្រាំ​ ជួប​ជាមួយ​លោក ​ហាហ្សាន​ រូ​ហានី​។​

ដោយ​អម​ដំណើរ​ដោយ ​ហាស្សាន​ រូ​ហានី​ ដែល​កំពុង​ញញឹម​ទៅ​កាន់​កិច្ច​ប្រជុំ​មួយ​ ជាមួយ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​ បូរីស​ ចនសុន​ លោក ​អេម៉ានុយអែល​ ម៉ាក្រុង ​បាន​ថ្លែង​ថា​ ពេល​វេលា​បាន​បញ្ចប់​ទៅ​យ៉ាង​ឆាប់​រហ័ស​។​

លោក ​ម៉ាក្រុង ​បាន​ថ្លែង​ថា​៖ «ប្រសិន​បើ​លោក​បាន​ចាក​ចេញ​ពី​ប្រទេស​ដោយ​មិន​បាន​ជួប​ជាមួយ​លោក ​ដូណាល់​ ត្រាំ​ និយាយ​ដោយ​ស្មោះ​ត្រង់​ទៅ​នេះ ​គឺ​ជា​ការ​បាត់​បង់​​ឱកាស​មួយ​ ពី​ព្រោះ​លោក​ប្រធានាធិបតី ម៉ាក្រុង នឹង​មិន​បាន​វិល​ត្រឡប់​មក​វិញ​នៅ​ក្នុង​រយៈពេល ​២-៣ ​ខែ​ទៀត​នោះ​ទេ​»​។​

លោក​បាន​ថ្លែង​ថា​៖ «ចំណែក​ ​លោក ​ដូណាល់​ ត្រាំ ​នឹង​មិន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​តេអេរ៉ង់​នោះ​ទេ​ ដូច្នេះ​​​ពួក​គេ​ត្រូវ​តែ​ជួប​គ្នា​នៅ​ទី​នេះ​» ​ខណៈ​លោក ​ចនសុន​ បាន​អំពាវនាវ​ឲ្យ​ចុះ​កិច្ច​ព្រមព្រៀង​នោះ​។​

លោក​ ម៉ាក្រុង​ (ឆ្វេង) និង​​លោក​ ហាស្សាន​ រូហានី​ ចាប់ដៃ​គ្នា​ក្រោយពី​ជំនួប​មួយ​​នៅ​ឯទីស្នាក់ការ​បុរី​ញូវយ៉ក។

លោក ​ម៉ាក្រុង​ បាន​បង្កើត​ឲ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​មុន​គេ​ ដើម្បី​រៀបចំ​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​មួយ​ ដោយ​ជំរុញ​ឲ្យ​លោក ​ដូណាល់​ ត្រាំ​ ផ្តល់​យោបល់​កាល​ពី​ខែ​មុន​ ខណៈ​លោក​បាន​សង្ឃឹម​ថា​ នឹង​ជួយ​ជ្រោមជ្រែង​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​អំពី​​ការ​លុប​បំបាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ ឆ្នាំ​២០១៥ ជាមួយ​អ៊ីរ៉ង់​ឡើង​វិញ​។​

ប៉ុន្តែ​ភាព​តានតឹង​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ ក្រោយ​ពី​ការ​វាយ​ប្រហារ​ជា​ច្រើន​លើក​នៅ​ខែ​នេះ​ ទៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រោងចក្រ​ផលិត​ប្រេង​របស់​អារ៉ាប៊ី​សាអ៊ូ​ឌីត​។ ​អាមេរិក​បាន​ស្តី​បន្ទោស​ទៅ​លើ​អ៊ីរ៉ង់​ ដោយ​បាន​ស្វែងរក​ការ​គាំទ្រ​មួយ​នៅ​ក្នុង​សប្តាហ៍​នេះ​ ដោយ​ប្រទេស ​បារាំង​ អង់គ្លេស ​និង​អាល្លឺម៉ង់​ទៀត​ផង​នោះ​។​

កាល​ពី​ពេល​ថ្មីៗ​នេះ ​លោក​ ដូណាល់​ ត្រាំ ​បាន​បង្ហាញ​ពី​​​បំណង​ចង់​ជួប​​លោក​ប្រធានាធិបតី​លោក​ ហាស្សាន​ ​រូហានី​ ប៉ុន្តែ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​កាល​ពី​ថ្ងៃ​អង្គារ​ថា​ លោក​នឹង​មិន​បន្ធូរបន្ថយ​សម្ពាធ​សេដ្ឋកិច្ច​ទៅ​លើ​ប្រទេស ​អ៊ីរ៉ង់ ​នោះ​ទេ​ ជា​លក្ខខណ្ឌ​មួយ​នៅក្នុង​ជំនួប​ដែល​​ធ្វើ​ឡើង​ដោយ​លោក ​រូហានី ​សម្រាប់​ការ​ជួប​គ្នា​ណា​មួយ​នោះ​៕

(ប្រភព៖ postkhmer.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់