Trending now

មេដឹកនាំកូរ៉េខាងជើងសំដែងនូវការពេញចិត្តចំពោះលទ្ធផលនៃកិច្ចសន្ទនាជាមួយប្រធានាធិបតីអាមេរិក

13:25 | 01/07/2019 (បកប្រែ ដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១ ខែកក្កដា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន និងប្រធានាធិបតីអាមេរិកលោក Donald Trump បានឯកភាពគ្នាចាប់ផ្តើមបន្តធ្វើកិច្ចសន្ទនាឡើងវិញរវាងអាមេរិកនិងកូរ៉េខាងជើងនៅក្នុងជំនួបនៅភូមិសន្តិភាព Panmunjom នាថ្ងៃទី ៣០ ខែមិថុនា។

ជំនួបដោយចៃដន្យរវាងប្រធានាធិបតីអាមេរិក លោក​ Donald Trump និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-Un នៅតំបន់គ្មានយោធា DMZ

យោងតាម ​​KCNA បានឲ្យដឹងថា ជំនួបនេះត្រូវបានធ្វើឡើងដោយមិនបានរំពឹងទុកជាមុននោះទេ ហើយយោងទៅតាម "សំណើរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងឱកាសនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង។ មេដឹកនាំទាំងពីរអាមេរិកនិងកូរ៉េខាងជើងបានជួយកាត់បន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ដោយបង្ហាញយល់ចិត្តនិងយល់ថ្លើមចំពោះបញ្ហាទាំងអស់ដែលយកចិត្តទុកដាក់ដូចគ្នា ក៏ដូចជាបញ្ហាគួរអោយព្រួយបារម្ភរបស់គ្នាទៅវិញទៅមកដើម្បីដោះស្រាយរាល់ឧបសគ្គទាំងអស់ ក្នុងគោលបំណងទទួលបានការផ្លាស់ប្តូរជាវិជ្ជមាន និងបញ្ចប់ទំនាក់ទំនងដ៏ងងឺតរវាងប្រទេសទាំងពីរអាមេរិក-កូរ៉េខាងជើង "។

KCNA បានអះអាងទៀតថា មេដឹកនាំកូរ៉េខាងជើងបានសំដែងនូវការ "ពេញចិត្តយ៉ាងខ្លាំងណាស់" លើលទ្ធផលនៃកិច្ចសន្ទនារវាងមេដឹកនាំនៃប្រទេសទាំងពីរ ព្រមទាំង"យល់ព្រមយ៉ាងសកម្មក្នុងការលើកកម្ពស់និងចាប់ផ្តើមបន្តធ្វើការសន្ទនាជាវិជ្ជមានឡើងវិញដើម្បីបង្កើតនូវរបកគំហើញថ្មីមួយនៅក្នុងទំនាក់ទំនងអាមេរិក-កូរ៉េខាងជើង ក៏ដូចជាក្នុងការរលាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ និងបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធថែមទៀតនៃប្រទេសទាំងពីរនាពេលអនាគតទៀតផង "៕

(បកប្រែ ដោយ ហេង វុធ្ធី)

(បកប្រែ ដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់