Trending now

មហាសេដ្ឋីថៃ Vichai Srivaddhanaprabha ត្រូវស្លាប់ដោយគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ

23:32 | 29/10/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ឧទ្ធម្ភាគចក្ររបស់ម្ចាស់ក្លឹបបាល់ទាត់ Leicester City គឺលោក Vichai Srivaddhanaprabha បានធ្លាក់ផ្ទុះឆេះ នៅក្រោយការប្រកួត Premier League ជាមួយក្រុម West Ham United នាយប់ថ្ងៃសៅរ៍សប្តាហ៍នេះ នៅក្បែរកីឡដ្ឋាន King Power Stadium ក្នុងប្រទេសអង់គ្លេស។


ម្ចាស់ក្លឹបបាល់ទាត់ Leicester City គឺលោក Vichai Srivaddhanaprabha ត្រូវបានក្លឹបទទួលស្គាល់ថា ត្រូវបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ នៅក្រោយ​ការ​ប្រកួត Premier League ជាមួយក្រុម West Ham United កាលពីយប់ថ្ងៃសៅរ៍ នៅក្បែរកីឡដ្ឋាន King Power Stadium ក្នុង​ប្រទេសអង់គ្លេស។

ក្លឹប Leicester City បានប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនទៀតថា បុគ្គលិកពីរនាក់របស់លោក Srivaddhanaprabha និងពីឡុតម្នាក់ រួមទាំងអ្នកដំណើរម្នាក់ទៀត ក៏បានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនេះដែរ។ ក៏ប៉ុន្តែមូលហេតុធ្លាក់នេះ ត្រូវបានគេឱ្យដឹងនៅឡើយទេ ខណៈអាជ្ញាធអះអាងថាអាចនឹងត្រូវចំណាយពេលជាច្រើនថ្ងៃដើម្បីបញ្ចប់ការស៊ើបអង្កេត។

គួរជម្រាបថា លោក Vichai មិនដែលអាក់ខានធ្វើដំណើរទៅចូលរួម​រាល់ការប្រកួត នៅពេលក្លឹបរបស់លោកត្រូវធ្វើជាម្ចាស់ផ្ទះឡើយ​ តាមរយៈឧទ្ធម្ភាគ​ចក្រខាងលើ ហើយជារឿយៗមហាសេដ្ឋីវ័យ៦១ឆ្នាំរូបនេះ តែង​ឡើង​ឧទ្ធម្ភាគ​ចក្រ​ ចេញ​ពី​កណ្តាល​ទីលាន​បាល់​ទាត់ ក្រោយចប់​​ការ​ប្រកួត ដើម្បីត្រឡប់ទៅវិញ។​

​បើតាមសាក្សី ប្រមាណជាមួយម៉ោងក្រោយការបញ្ចប់ការប្រកួតរវាង Leicester City និង ​West Ham ​​ជាមួយលទ្ធផល១-១ ឧទ្ធម្ភាគ​ចក្រ​របស់លោក Vichai ត្រូវគេរាយការណ៍ថា បាន​ធ្លាក់​នៅ​​កន្លែងចតរថយន្តក្បែរកីឡដ្ឋាន King Power Stadium ដែល​ជា​ទឹកដី​របស់ Leicester City ហើយផ្ទុះឆាបឆេះឡើង៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស