Trending now

មហាសេដ្ឋី Jack Ma គ្រោងបើកវិទ្យាស្ថានបណ្តុះបណ្តាលសហគ្រិនភាពនៅឥណ្ឌូណេស៊ី

18:52 | 15/10/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ក្រុមហ៊ុន Alibaba របស់មហាសេដ្ឋីចិន Jack Ma គ្រោងនឹងបើកវិទ្យាស្ថានបណ្តុះបណ្តាលសហគ្រិនភាពនៅប្រទេសឥណ្ឌូណេស៊ី។ ផែនការនេះ ធ្វើឡើងដើម្បីជួយអភិវឌ្ឍទេពកោល្យសហគ្រិនរបស់ឥណ្ឌូណេស៊ីតាមបែបផែននៃការសេដ្ឋកិច្ចឌីជីថល ឬពាណិជ្ជកម្មអេឡិចត្រូនិក។

ប្រធាន Alibaba លោក Jack Ma (រូបថតៈ Reuters)

រដ្ឋមន្ត្រី​ឧស្សាហកម្ម​ឥណ្ឌូណេស៊ី Airlangga Hartarto នៅ​ថ្ងៃ​១៣ តុលា បាន​អះអាងថា រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា កំពុងតែ​ទន្ទឹងរង់ចាំ​គម្រោង​ធំៗ ​របស់លោក Jack Ma ក្នុង​ការបើក​វិទ្យាស្ថាន​មួយ​ដើម្បី​បណ្តុះបណ្តាល​ជំនាញ និង​ទេពកោសល្យដល់​សហគ្រិនភាព​ដែលពាក់ព័ន្ធ​នឹងវិស័យសេដ្ឋកិច្ច​ឌីជីថល​នៅ​ឥណ្ឌូណេស៊ី​។

​រដ្ឋមន្ត្រី​ឧស្សាហកម្មរូបនេះបាន​ឲ្យ​ដឹងថែមទៀតថា គម្រោង​នេះ ត្រូវបាន​បង្ហើប​ឲ្យ​ដឹង​តាមរយៈ​ជំនួប​រវាង​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី និង​លោក Jack Ma នៅក្រៅ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ដែលជា​កន្លែង​ភាគី​ទាំងពីរ បាន​ទទួលស្គាល់ថា ដើម្បី​អនុវត្ត​សេដ្ឋកិច្ច​ឌីជីថល​បាន ឥណ្ឌូណេស៊ី ត្រូវការ​កម្មករ​ជំនាញ​រហូតដល់​១១​លាន​ត្រឹម​ឆ្នាំ​២០៣០​។​

(រូបថតៈ Reuters)


ជុំវិញ​ផែនការ​នេះ លោក Jack Ma បានអះអាងថា លោក មាន​ផែនការ​ក្នុងការ​បណ្តុះបណ្តាល​មេដឹកនាំ​ផ្នែក​បច្ចេកវិទ្យា​១០០០​នាក់ ជា​រៀងរាល់ឆ្នាំ​។ លោក បញ្ជាក់ថា ក្រុមហ៊ុន​របស់លោក កំពុងតែ​ផ្តល់ឱកាស​ជាច្រើន​ដល់​ប្រជាជន​វ័យក្មេង​របស់​ឥណ្ឌូណេស៊ី​ដើម្បី​រៀនសូត្រ​ពី​សេដ្ឋកិច្ច​ឌីជីថល​។​

លោក បន្ថែមថា វា ជា​រឿង​សំខាន់​ណាស់​សម្រាប់​ឥណ្ឌូណេស៊ី ក្នុងការ​វិនិយោគ​លើ​ធន​ធា​មនុស្ស ដ្បិត យុ​គ​សម័យ​ឌីជីថល ឬ​សេដ្ឋកិច្ច​ឌីជីថល អាច​ដំណើរការ​ទៅបាន លុះត្រា ការគិត​របស់​ប្រជាជន​ផ្លាស់ប្តូរ ហើយ​ជំនាញ​របស់​ពួកគេ មាន​ភាពល្អប្រសើរ​។ ខណៈ​សន្យា​ជួយ​ឲ្យ​ធុរកិច្ច​តាម​តំបន់​ឥណ្ឌូណេស៊ី​រីកលូតលាស់ លោក ថ្លែងថា ក្រុមហ៊ុន​របស់លោក នឹង​បន្ត​វិនិយោគ​មិន​ត្រឹមតែ​លើ​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក ( e-commerce) ប៉ុណ្ណោះ​នោះទេ តែ​រាប់បញ្ចូល​ទាំង​ផ្នែក​ភស្តុភារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​ផងដែរ​៕


(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ