Trending now

មនុស្សទាំង១៨៩នាក់នៅលើយន្តហោះឥណ្ឌូណេស៉ី Lion Air ដែលធ្លាក់ចូលសមុទ្រ ​​អាច​​បាត់បង់ជីវិត​ទាំង​អស់

23:39 | 29/10/2018

យុគសម័យ - ទីភ្នាក់ងាររុករកនិងជួយសង្រ្គោះនៃប្រទេសឥណ្ឌូណេស៉ី បានឲ្យដឹងនាថ្ងៃទី២៩ខែតុលាថា មនុស្សទាំង១៨៩នាក់ធ្វើដំណើរនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Lion Air ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រ គឺប្រហែលជាបានបាត់បង់ជីវិតទាំងអស់។

កន្លែងកើតហេតុ (រូបថតៈ tienphong.vn)

នារសៀលថ្ងៃដដែល អាជ្ញាធរ​​ឥណ្ឌូណេស៊ី​ ក៏បានកំណត់ទីតាំង​ប្រអប់ខ្មៅទាំងពីរ​របស់​យន្ដហោះ Boeing 737 MAX 8 ​នៃអាកាសចរណ៍ Lion Air ផងដែរ ខណៈប្រតិបត្តិការ​ស្វែងរកសាកសពក៏ដូចជាតួយន្តហោះ អាចនឹង​ត្រូវចំណាយពេលយូរថ្ងៃ។

គួរជម្រាបថា យន្ដហោះ Boeing 737 MAX 8 មានជើង​ហោះ​ហើរលេខ Flight JT-610 របស់​ក្រុមហ៊ុន Lion Air មាន​គោល​ដៅ​ធ្វើ​ដំណើរ​​ពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង​ផាងកាល ភីណាង (Pangkal Pinang), នៃកោះ បាងកា ប៊ែលីទុង (Bangka Belitung) នៃចង្កោម កោះស៊ូម៉ាត្រា​ជាមួយអ្នកដំណើរ និងក្រុមពីឡុត ១៨៩នាក់ ក្នុងនោះមាន​មនុស្ស​វ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក ០២នាក់, ពីឡុត ០២នាក់ និងក្រុមសហសេវិក ០៦នាក់ផ្សេងទៀត។

យន្តហោះខាងលើ បានហោះចេញ​ពីអាកាសយានដ្ឋាន​ទីក្រុងហ្សាការតា នៅម៉ោង ៦៖២០នាទីព្រឹក​ថ្ងៃចន្ទនេះ ហើយគ្រោងនឹងទៅ​ដល់​អាកាសយានដ្ឋាន ដេប៉ាទី អាមឺ (Depati Amir) ក្នុងទីក្រុង Pangkal Pinang ដោយប្រើពេល១ម៉ោង។ ក៏ប៉ុន្តែ យន្ដហោះនេះ​ស្រាប់តែបានបាត់ចេញពីរ៉ាដា និងត្រូវបាន​គេទទួល​ស្គាល់ថា ​បានធ្លាក់ក្រោយហោះ​ឡើងបានតែ ១៣នាទីប៉ុណ្ណោះ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស