Trending now

មីទ្ទីញរំលឹកបានប្រារព្ធខួបលើកទី ១០២ នៃបដិវត្តខែតុលាដ៏មហិមា

08:18 | 08/11/2019 (ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប)

កាលពីថ្ងៃទី ៧ ខែវិច្ឆិកាឆ្នាំ ១៩៤១ ក្នុងឱកាសខួបលើកទី ២៤ នៃបដិវត្តខែតុលា នៅទីលានក្រហមរបស់រុស្ស៊ីបានប្រារព្ធពិធីព្យុហយាត្រាប្រវត្តិសាស្ត្រមួយ ដែលបានបង្កើតរបត់មួយនៅក្នុងសង្គ្រាមការពារជាតិដ៏មហិមាឆ្នាំ ១៩៤១-១៩៤៥ ។

មីទ្ទីញរំលឹកបានប្រារព្ធខួបលើកទី ១០២ នៃបដិវត្តខែតុលាដ៏មហិមា (រូបថត៖ vtc)


នាថ្ងៃទី ៧ ខែវិច្ឆិកាឆ្នាំនេះ ពិធីព្យុហយាត្រានៅទីលានក្រហមត្រូវបានប្រារព្ធធ្វើឡើងដោយមានការចូលរួមពីមនុស្ស ៥០០០ នាក់រួមមានយោធិន សិក្ខាកាមនៃសាលាយោធានៃកងវរសេនាធំប្រធានាធិបតី។ រួមជាមួយក្បូនព្យុហយាត្រាចំនួន ១០ ក្រុមក៏មានយោធិន រាប់រយនាក់បានចូលរួមក្នុងការសម្ដែងឡើងវីញនូវទិដ្ឋភាពនៃទីក្រុងម៉ូស្គូនៅដើមខែវិច្ឆិកាឆ្នាំ ១៩៤១ នៅពេលដែលកងទ័ពអាល្លឺម៉ង់ស្ថិតនៅចម្ងាយតែ ៣០ គីឡូម៉ែត្រពីខ្លោងទ្វារនៃរដ្ឋធានីរុស្ស៊ី។ ទាហានកងទ័ពក្រហមជាង ២៨.០០០ នាក់នៅឆ្នាំនោះ បានដើរត្រង់ពីទីលានក្រហមឆ្ពោះសមរភូមិមុខដោយប្រយុទ្ធដ៏អង់អាចក្លាហានការពារទីក្រុងម៉ូស្គូ៕

(ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប)

(ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់