Trending now

ម្ចាស់ហ្វេសប៊ុកជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump និងសមាជិកសភាអាមេរិកដើម្បីស្តាប់នូវ “ការព្រួយបារម្ភ”

10:28 | 21/09/2019

យុគសម័យ - នៅថ្ងៃទី ១៩ ខែកញ្ញា នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនហ្វេសប៊ុក លោក Mark Zuckerberg បានជួបជាមួយប្រធានាធិបតីអាមេរិកលោក Donald និងសមាជិកសមាជិកាសភា នៅទីក្រុងវ៉ាស៊ីនតោន ដែល CEO ហ្វេសប៊ុក ត្រូវប្រឈមនឹងសំណួរសួរដេញដោលរបស់សមាជិកសភា ស្តីពីការបរាជ័យនៃបណ្តាញសង្គមដ៏ធំបំផុតរបស់ភពផែនដី ក្នុងការការពារភាពឯកជនរបស់អ្នកប្រើប្រាស់។

ប្រធានាធិបតីអាមេរិក លោក Donald Trump (ឆ្វេង) ក្នុងពិធីទទួលជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុក គឺលោក Mark Zuckerberg (រូបថត៖ nypost.com)

លោក Trump បានបង្ហោះលើបណ្តាញសង្គម Twitter រូបភាពរបស់លោកដែលចាប់ដៃជាមួយម្ចាស់ហ្វេសប៊ុកនៅឯការិយាល័យពងក្រពើជាមួយនឹងការអត្ថាធិប្បាយថា លោកមាន “ជំនួបដ៏ល្អប្រសើរ” ជាមួយ Zuckerberg។

ក្នុងពេលជាមួយគ្នានោះ សេចក្តីជូនដំណឹងរបស់ CEO Zuckerberg បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ហើយបានជួបជាមួយសមាជិកសភាដើម្បីស្តាប់ពីកង្វល់របស់ពួកគេ។ លោកក៏មានជំនួប “ដោយល្អប្រសើរនិងមានការស្ថាបនា” ជាមួយប្រធានាធិបតី Trump នៅឯសេតវិមានផងដែរ។

ទោះបីជាព័ត៌មានលម្អិតនៃកិច្ចប្រជុំមិនត្រូវបានចេញផ្សាយក៏ដោយ ក៏អ្នកនាំពាក្យហ្វេសប៊ុកម្នាក់ បាននិយាយថា ការពិភាក្សាផ្តោតទៅលើបទប្បញ្ញត្តិសម្រាប់អ៊ឺនធើណិត នាពេលអនាគត។ ក្នុងពេលជាមួយគ្នានោះ ព្រឹទ្ធសមាជិក Josh Hawley នៃគណៈបក្សសាធារណរដ្ឋ ដែលជាអ្នករិះគន់ម្នាក់ក្នុងចំណោមអ្នករិះគន់ហ្វេសប៊ុកដ៏ខ្លាំង បាននិយាយថា លោកមានការសន្ទនាដោយស្មោះត្រង់ជាមួយ Zuckerberg ប៉ុន្តែនៅតែមានការព្រួយបារម្ភផងដែរ។

សមាជិកព្រឹទ្ធសភា លោក Hawley បាននិយាយថា លោកបានស្នើឱ្យម្ចាស់ហ្វេសប៊ុក ធ្វើរឿងចំនួនពីរ ដើម្បីបង្ហាញថា គេហទំព័របណ្តាញសង្គមមួយនេះ គឺមិនខ្លាចក្នុងការប្រកួតប្រជែង ហើយមានភាពត្រឹមត្រូវចំពោះបញ្ហាឯកជនរបស់អ្នកប្រើប្រាស់ ពោលគឺ៖ មួយគឺការលក់កម្មវិធីផ្ញើសារពហុកម្មវិធី WhatsApp និងកម្មវិធីចែករំលែករូបថត Instagram; និងទី ២ អនុញ្ញាតឱ្យភាគីទី៣ មានការឃ្លាំមើលត្រួតពិនិត្យដោយឯករាជ្យ។ យោងតាមលោករូបនេះ ការលក់ WhatsApp និង Instagram នឹងបង្ហាញថា ហ្វេសប៊ុកបានបោះបង់ចោលការខិតខំរបស់ខ្លួនដើម្បីប្រមូលទិន្នន័យអ្នកប្រើនៅលើកម្មវិធីទាំងអស់នេះ ហើយទាញយកអត្ថប្រយោជន៍ដើម្បីរកលុយផ្សាយពាណិជ្ជកម្ម។ ទោះយ៉ាងណា លោក Zuckerberg បានបដិសេធសំណើទាំងពីរពោលខាងលើ។

សូមគូសបញ្ជាក់ថា ហ្វេសប៊ុកកំពុងប្រឈមនឹងការសង្ស័យផ្នែកច្បាប់អំពីបញ្ហាដូចជាការប្រកួតប្រជែង ភាពឯកជន ការត្រួតពិនិត្យនិងតម្លាភាពក្នុងវិស័យពាណិជ្ជកម្មនយោបាយ។ កាលពី ២ ខែមុន គណៈកម្មការពាណិជ្ជកម្មសហព័ន្ធសហរដ្ឋអាមេរិក បានសម្រេចផាកពិន័យហ្វេសប៊ុក ចំនួន ៥ ពាន់លានដុល្លារ ពីបទរំលោភលើសិទ្ធិឯកជនរបស់អ្នកប្រើប្រាស់។ ហ្វេសប៊ុកបានយល់ព្រមបង់ប្រាក់ពិន័យ ហើយប្តេជ្ញាពង្រឹងការត្រួតពិនិត្យសកម្មភាពទាក់ទងនឹងទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់៕

(ដោយស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន