Trending now

១០ ​កន្លែង​ជុំវិញ​ពិភពលោកដែលមាន​សំណង់​អាគារ​ដ៏​អស្ចារ្យ​ស្ថិត​នៅ​លើ​ច្រាំង​ថ្ម​

15:10 | 26/07/2019 (ប្រភព៖ Social.Sabay)

សំណង់​អាគារ​ដ៏​អស្ចារ្យ​ស្ថិត​នៅ​លើ​ច្រាំង​ថ្ម ឬ ចំណោទ​ភ្នំ​ខាង​ក្រោម​នេះ​ខ្លះ​មាន​អាយុ​រាប់​រយ​ឆ្នាំខណៈ​ ដែលខ្លះ​ទៀត​មាន​អាយុ​រាប់​ពាន់​ឆ្នាំ។ កន្លែង​ខ្លះ​ឧបសគ្គ​ខ្លាំង​រហូត​ដល់​ទាល់​តែ​អ្នក​មាន​ជំនាញ​ខ្លាំង​ទើប​អាច​ឡើងលើ​ច្រាំង​ចោទ​​ទៅ​កាន់​សំណង់​​អាគារ​ទាំង​នោះ​បាន។ ពេល​ខ្លះ​យើង​សឹង​ឆ្ងល់​ថា​តើ​អ្នក​សាងសង់​ធ្វើ​វា​បាន​ដោយ​របៀប​ណា? ភាគ​ច្រើន​នៃ​សំណង់​បុរាណ​ដែល​សង់​លើ​ឧបសគ្គ​ធម្មជាតិ​ទាំង​នោះ​ជា​សំណង់ស្ថិត​នៅ​ទ្វីប​អឺរ៉ុប ពិសេស​អេស្ប៉ាញ និង អ៊ីតាលី។

១.វិហារ Saint-Michel d’Aiguilhe៖

ហារ Saint-Michel d’Aiguilhe ស្ថិតនៅ​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង។ អាគារ​នេះ​មាន​អាយុកាល​ជាង ១ ពាន់​​ឆ្នាំ​មក​ហើយ ឈរ​នៅ​លើ​​កំពូល​ភ្នំ​ភ្លើង​ដែល​មាន​កម្ពស់ ៨៥ ម៉ែត្រ។ គេ​អាច​ឡើង​ទៅ​បាន​​តាម​រយៈ​​ជណ្តើរ​ចំនួន ២៦៨ ជំហាន​ដែល​ឆ្លាក់​ចូល​ទៅ​ក្នុង​ថ្ម។

២. វិហារ​ Katskhi Pillar ប្រទេស​ហ្សកហ្ស៊ី៖

វិហារនេះ ​ឈរ​នៅ​លើ​កំពូល​ភ្នំ​ច្រាំង​ចោទ​កម្ពស់​៤០​ម៉ែត្រ ប្រៀប​ដូច​សសរស្ដម្ភ​ក្នុង​ប្រទេស​ហ្សកហ្ស៊ី។ វិហារ​ត្រូវ​បាន​សាងសង់​អស់​ជា​ច្រើន​សតវត្ស​មក​ហើយ​​។

៣. វត្ត​ម៉េទីអូរ៉ានៅ​ប្រទេស​ក្រិច​៖

នេះគឺ​ជា​ទី​អារាម​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត។ វាត្រូវ​បាន​កសាង​ឡើង​ក្នុង​ឆ្នាំ ១៣៩២ ពោល​គឺ​ជា​សំណង់​ដែល​បាន​កសាង​ឡើង​ក្នុង​សតវត្ស​ទី​១៤។ គេ​អាច​ឡើង​ទៅ​ដល់​កំពូល​បាន​តាម​​ជណ្តើរ​១៤០​កាំ។

៤. ទីក្រុងប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​នៃ​កោះ Bonifacio នៅ​ប្រទេស​កូស៊ីកា៖

ស្ថិត​នៅ​លើ​ច្រាំង​ថ្ម​ដ៏​ចោទ​។ មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ទៅកាន់​ទី​នោះ​ ត្រូវ​ធ្វើ​ដំណើរ​តាម​ទូក រួច​ប្រើ​ខ្សែ​យោង​ទម្លាក់​​យោង​មនុស្ស​ពី​ពី​ខាង​ក្រោម​ឡើង​ទៅ​​លើ​។

៥. ​ប្រាសាទ​ព្យួរ​នៅ​​ក្នុង​ខេត្ត​សានហ្ស៊ី​ប្រទេស​ចិន ៖

ប្រាសាទនេះកសាង​ឡើង​ក្នុង​ឆ្នាំ ៤៩១ ពោល​គឺ​មាន​អាយុ​ជាង ១ ៥០០ ឆ្នាំ​មក​ហើយ។

៦. Castellfollit de la Roca នៅ​អេស្ប៉ាញ៖

គឺ​ជា​ភូមិ​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​មួយ ​ក្នុង​ភូមិភាគ​ឦសាន​​ប្រទេស​អេស្ប៉ាញ។

៧. ប្រាសាទ Popa Taungkalat ឋិត​នៅ​លើ​កំពូល​ភ្នំ​ប៉ូប៉ា​ប្រទេស​មីយ៉ាន់ម៉ា៖

អ្នក​​ទស្សនា​ត្រូវ​ក្លាហាន​ឆ្លង​កាត់​​ជណ្តើរ​ភ្នំ​ដ៏​ចោទ​ខ្លាំង​៧៧៧​កាំ និង ត្រូវ​ជម្នះ​ជាមួយ​ស្វា​ព្រៃ​ដើម្បី​អាច​ឡើង​ទៅ​ដល់​កំពូល។

៨. អាគារ​សាសនានៅលើច្រកថ្មដ៏តូច នៅប្រទេស​អេស្ប៉ាញ៖

អាគារ​នេះ​សាងសង់​ក្នុង​សតវត្ស​ទី​១០។ ដើម្បី​ទៅ​កាន់​ទី​នោះ​បាន មនុស្ស​ត្រូវ​ដើរ​លើ​ផ្លូវ​ភ្នំ​ដ៏​តូច​ដូច​ដើរ​លើ​ខ្នង​នាគ។

៩. ផ្ទះ​ព្យួរ​ស្ថិត​ក្នុង​ខេត្ត​កួរ​អេនកា ( Cuenca) ប្រទេស​អេស្ប៉ាញ៖

១០. វត្ត​ព្រះពុទ្ធ​ Paro Taktsang នៅ​ជួរ​ភ្នំ​ហិម៉ាឡៃ​ប្រទេស​ប៊ូតាន ៖

អារាម​នេះ​ត្រូវ​បាន​សាងសង់​កាល​ពី​ឆ្នាំ ១៦៩២ ប៉ុន្តែ​វា​ស្ទើរ​តែ​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង​ដោយ​អគ្គិភ័យ​កាល​ពី​ឆ្នាំ ១៩៩៨។ ក្រោយ​មក​រដ្ឋាភិបាល​ប៊ូតាន​បាន​​ជួសជុល​អាគារ​ឡើង​វិញ៕

(ប្រភព៖ Social.Sabay)

(ប្រភព៖ Social.Sabay)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ