Trending now

សម្រស់ដ៏អស្ចារ្យនៅលើកោះអាក់ទិកតាមរយៈវីដេអូដែលផ្សព្វផ្សាយដោយកងទ័ពរុស្ស៊ី

08:43 | 11/10/2019

យុគសម័យ - ក្រសួងការពារជាតិរុស្ស៊ីតែងតែប្រើយូធ្យូបដើម្បីបង្ហាញនិងផ្សព្វផ្សាយអាវុធថ្មីៗ ប៉ុន្តែនាពេលថ្មីៗនេះ ទីភ្នាក់ងារនេះបានបញ្ចេញវីដេអូដែលមានខ្លឹមសារខុសគ្នាទាំងស្រុង។

ឈុតឆាកពីវីដេអូដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ី (រូបថតៈ RT)

កាលពីថ្ងៃទី ២ ខែតុលា ក្រសួងការពារជាតិរុស្ស៊ីបានបង្ហោះវីដេអូដោយចុះផ្សាយនូវឈុតដ៏អស្ចារ្យមួយនៃប្រជុំកោះ Franz Josef Land នៅតំបន់អាក់ទិក។ វីដេអូទាំងមូលត្រូវបានថតពីយន្ដហោះគ្មានមនុស្សបើក អមដោយសំឡេង saxophone។

នៅក្នុងវីដេអូនេះគឺមានវត្តមានខ្លាឃ្មុំប៉ូលដែលកំពុងដើរពាសពេញស្មៅ ហ្វូងសត្វសមុទ្របានហែល ពាសពេញសមុទ្រ ភ្នំដែលគ្របលើទឹកកក ផ្ទាំងទឹកកករលាយនិងសម្រស់គ្មានទីបញ្ចប់នៃតំបន់ភាគខាងជើងនៃប្រទេសរុស្ស៊ី (វីដេអូខាងក្រោម ប្រភព៖ RT)។

សម្រស់ធម្មជាតិដ៏អស្ចារ្យនៃ Franz Josef Land (រូបថតៈ RT)

វីដេអូនេះត្រូវបានថតក្នុងកម្មវិធីរុករកដីរបស់ Franz Josef Land អូសបន្លាយរយៈពេល ៤៤ ថ្ងៃ ដែលរៀបចំរួមគ្នាដោយក្រសួងការពារជាតិ សមាគមភូមិសាស្ត្ររុស្ស៊ី និងឧទ្យានជាតិអាក់ទិករុស្ស៊ី។ នៅក្នុងកម្មវិធីនេះ កោះថ្មីចំនួន ៦ ត្រូវបានគេរកឃើញ ហើយអ្នកចូលរួមក៏បានវាស់ជំរៅសមុទ្រអតិបរមាដែលមានលទ្ធផល ៦៣២ ម៉ែត្រ។

បូស្តិ៍ RT (រុស្ស៊ី) បានអោយដឹងថា ទីក្រុងមូស្គូបានវិនិយោគយ៉ាងច្រើនក្នុងការស្រាវជ្រាវនិងការរុករកនៅតំបន់អាក់ទិកក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ វត្តមានយោធារបស់រុស្ស៊ីនៅតំបន់នោះក៏កំពុងកើនឡើងជាមួយនឹងមូលដ្ឋានអាកាសនិងអាវុធថ្មី ដូចជាប្រព័ន្ធការពារដែនអាកាស S-400។

Franz Josef Land មានកូនកោះចំនួន ២០០ ដែលមានចម្ងាយ ៩៦៩ គីឡូម៉ែត្រពីប៉ូលខាងជើង៕

(ប្រភព៖ RT ប្រែសម្រួលដោយស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមនិងកម្ពុជាធ្វើការយាមល្បាតរួមលើកទី៧៤
ផ្ទាំងគំនូរដ៏រស់រវើកអំពីការអភិវឌ្ឍរបស់សារព័ត៌មានវៀតណាម
វៀតណាមការពារអធិបតេយ្យភាពកោះសមុទ្រដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ
វៀតណាមប្រារព្ធវេទិកា «សម្លេងយុវជនវ័យក្មេង - សកម្មភាពរបស់សម្ព័ន្ធយុវជន»
គេហទំព័រ asianinsiders.com (ហុងកុង - ចិន)៖ ខឿនសេដ្ឋកិច្ចវៀតណាមកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងក្លា