Trending now

ស្ដេច​ប្រ៊ុយណេ​កាន់​កាប់​រថយន្ត​ជាង​៧​ពាន់​គ្រឿង​ ដឹង​​ម៉ូដែល​អ្វី​ខ្លះ​អត់?

11:40 | 07/04/2020

ព្រះចៅ​ស៊ុលតង់​នៃ​ប្រទេស​ប្រ៊ុយណេ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ត្រកូល​រាជវង្ស​ដែល​មាន​ជាង​គេ​ក្នុង​ពិភពលោក​ ​ដោយ​មាន​​​ទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​២០​ពាន់​លាន​ដុល្លារ។ ក្រៅ​ពី​ដឹង​ថា​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​ក្រាស់​ក្រែល​នេះ​ គេ​ថែម​ទាំង​ដឹង​ទៀត​ថា​ទ្រង់​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​រថយន្ត​ប្រមាណ​៧​ពាន់​គ្រឿង​ ដែល​​តម្លៃ​សរុប​របស់​រថយន្ត​គឺ​ប្រមាណ​​ជា​៥​ពាន់​លាន​ដុល្លារ។

ព្រះចៅ​ស៊ុលតង់​នៃ​ប្រទេស​ប្រ៊ុយណេ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ត្រកូល​រាជវង្ស​ដែល​មាន​ជាង​គេ​ក្នុង​ពិភពលោក​ ​ដោយ​មាន​​​ទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​២០​ពាន់​លាន​ដុល្លារ។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Daily Mirror បាន​ឲ្យ​ដឹង​ពី​​ម៉ាក​​និង​ចំនួន​រថយន្ត​​​ខ្លះៗ​កាន់​កាប់​ដោយ​ព្រះមហាក្សត្រ​ប្រ៊ុយណេ​ មាន​ដូច​តទៅ​​៖

-រថយន្ត​ម៉ាក​ Rolls-Royce ៖ ៦០៤​គ្រឿង

-រថយន្ត​ម៉ាក​ Mercedes-Benz ៖ ៥៧៤​គ្រឿង

-រថយន្ត​ម៉ាក​ Ferrari ៖ ៤៥២​គ្រឿង

-រថយន្ត​ម៉ាក​ Bentley ៖ ៣៨២​គ្រឿង

-រថយន្ត​ម៉ាក​ BMW ៖ ២០៩​គ្រឿង

-រថយន្ត​ម៉ាក​ Jaguar ៖ ១៧៩​គ្រឿង

-រថយន្ត​ម៉ាក​ Koenigsegg ៖ ១៣៤​គ្រឿង

​​​​​​​-រថយន្ត​ម៉ាក​ Lamborghini ៖ ២១​គ្រឿង

-រថយន្ត​ម៉ាក​ Aston Martin ៖ ១១​គ្រឿង

-រថយន្ត​ម៉ាក​ Shelby SuperCars (SSC) ៖ ១​គ្រឿង

​​​​តាម​ប្រភព​ឲ្យ​ដឹង​ទៀត​ថា​រថយន្ត​ទាំង​ប៉ុន្មាន​ពាន់​គ្រឿង​នោះ​ បាន​ចត​ទុក​នៅ​អគារ​​ទុក​យន្តហោះ​ចំនួន​ប្រាំ​ ដែល​មាន​ទីតាំង​ក្បែរ​សណ្ឋាគារ​ Empire Hotel ​ប្រទេស​ប្រ៊ុយណេ។ រថយន្ត​ត្រូវ​បាន​គេ​រៀប​ចំ​ចត​ទុក​ដាក់​ទៅ​តាម​ប្រភេទ​និង​ម៉ាក​របស់​វា ដោយ​មាន​ការ​ថែរក្សា​ពី​​ក្រុម​អ្នក​ជំនាញ​​មក​ពី​រោងចក្រ​ជា​ច្រើន៕​​​​​​​

(ប្រភពព័ត៌មាន: sabay)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់