Trending now

សិង្ហបុរីសាកល្បងមនុស្សយន្តបាញ់សម្លាប់មេរោគក្នុងកិច្ចប្រឹងប្រែងកម្ចាត់កូវីដ១៩

15:47 | 21/04/2020

ក្រុមអ្នកស្រាវជ្រាវនៅប្រទេសសិង្ហបុរីបានបង្កើតមនុស្សយន្តបាញ់សម្លាប់មេរោគមួយ ដែលមានដៃមួយអាចធ្វើត្រាប់តាមចលនារបស់មនុស្សដើម្បីជួយសម្រាលបន្ទុកការងារដល់អ្នកសម្អាតក្នុងពេលកំពុងផ្ទុះកូវីដ១៩។

“XDBOT” គឺជាការបង្កើតរាងដូចប្រអប់មានកង់។

មនុស្សយន្តឈ្មោះ “XDBOT” គឺជាការបង្កើតរាងដូចប្រអប់មានកង់ ដែលអាចទៅដល់ទីតាំងឆ្គងៗដូចជានៅក្រោមតុនិងគ្រែ។

រ៉ូបូត ដែលសាងសង់ដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យបច្ចេកវិជ្ជាណានយ៉ាង (NTU) របស់រដ្ឋទីក្រុងនេះ មានក្បាលថាមពលខ្ពស់សម្រាប់បាញ់ថ្នាំសម្លាប់មេរោគ ហើយអាចបាញ់សម្អាតលើផ្ទៃធំៗបានយ៉ាងឆាប់រហ័ស។

វាអាចបញ្ជាបានពីចម្ងាយដោយប្រើកុំព្យូទ័រយួរដៃឬថេប្លេត ដោយជួយកាត់បន្ថយហានិភ័យដល់អ្នកសម្អាតក្នុងការឆ្លងមេរោគកូរ៉ូណា ដែលបានសម្លាប់មនុស្សជាង ១៤០.០០០ នាក់នៅទូទាំងពិភពលោក។

លោកចេង អ៊ីមីង អ្នកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យ NTU ដែលដឹកនាំគម្រោងនេះ បាននិយាយថា “ដោយប្រើប្រាស់រ៉ូបូតថ្មីរបស់យើងពីចម្ងាយ ប្រតិបត្តិករជាមនុស្សអាចគ្រប់គ្រងបានយ៉ាងច្បាស់លាស់នូវដំណើរការនៃការបាញ់សម្អាតមេរោគ…ដោយមិនចាំបាច់ប៉ះពាល់ជាមួយនឹងផ្ទៃ”។

មនុស្សយន្ត XDBOT ត្រូវបានសាកល្បងនៅបរិវេណសាកលវិទ្យាល័យ NTU ហើយអ្នកបង្កើតវាសង្ឃឹមថានឹងធ្វើតេស្តវានៅតំបន់សាធារណៈនិងមន្ទីរពេទ្យច្រើនទៀត៕

(ប្រភពព័ត៌មាន: raismey.com.khmer)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម