Trending now

វីរបុរសបាល់បោះ Kobe Bryant និងកូនស្រីស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រដែលសម្លាប់មនុស្សសរុប ៩នាក់

15:35 | 27/01/2020 (សរុបដោយវិច្ឆិកា)

វីរបុរស​បាល់បោះ​ដ៏​ល្បី​របស់​អាមេរិក Kobe Bryant និង​កូន​ស្រី​ឈ្មោះ​ Gianna បាន​ស្ថិត​នៅ​ក្នុង​ចំណោម​ជន​រងគ្រោះ​៩​នាក់​​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​​នៅ​ទីក្រុង​ Calabasas រដ្ឋ California សហរដ្ឋ​អាមេរិក។​​

វីរបុរសបាល់បោះអាមេរិក (NBA) កីឡាករ Kobe Bryant ។

វីរបុរសបាល់បោះអាមេរិក (NBA) កីឡាករ Kobe Bryant បានទទួលមរណភាពកាលពីថ្ងៃអាទិត្យនៅពេលឧទ្ធម្ភាគចក្រមួយគ្រឿងដែលលោកកំពុងជិះបានធ្លាក់ហើយឆាបឆេះដោយបានសម្លាប់មនុស្សទាំង៩នាក់នៅ ក្នុងនោះរួមទាំងកូនស្រីវ័យជំទង់របស់លោកផងដែរ។

Bryant អាយុ៤១ឆ្នាំកំពុងធ្វើដំណើរជាមួយកូនស្រីអាយុ១៣ឆ្នាំរបស់គាត់ឈ្មោះ Gianna និងអ្នកដំណើរព្រមទាំងនាវិក៧នាក់ផ្សេងទៀតនៅពេលឧទ្ធម្ភាគចក្រ Sikorsky S-76 របស់ពួកគេ ធ្លាក់ក្នុងទីក្រុង Calabasas ភាគខាងលិចទីក្រុង Los Angeles ដោយមិនមានអ្នកនៅរស់ទេ។

Bryant ដែលជាម្ចាស់ជើងឯក NBA ៥សម័យនិងជាម្ចាស់មេដាយមាសអូឡាំពិក២សម័យត្រូវបានគេចាត់ទុកជាកីឡាករបាល់បោះដ៏អស្ចារ្យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រនិងជាកីឡាករដ៏ល្បីល្បាញម្នាក់ដែលបានក្លាយជាមុខមាត់របស់កីឡានេះក្នុងអំឡុងពេលប្រកបអាជីពរយៈពេលជាងពីរទសវត្សរ៍ជាមួយក្លិប Los Angeles Lakers។

ក្រុមមន្រ្តីបាននិយាយថា អ្នកពន្លត់អគ្គិភ័យនិងគ្រូពេទ្យជាច្រើននាក់បានប្រឹងប្រែតស៊ូនៅលើដីចោតដើម្បីទៅពិនិត្យមើលនៅឯកន្លែងធ្លាក់ប៉ុន្តែមិនបានរកឃើញអ្នកនៅរស់រានមានជីវិតទេ។

ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិបាននិយាយថា ក្រុមស៊ើបអង្កេតមានគ្នា១៨នាក់នឹងត្រូវបញ្ជូនទៅកាន់រដ្ឋកាលីហ្វ័រនីញ៉ាដើម្បីស៊ើបអង្កេតរកមូលហេតុនៃការធ្លាក់នេះ។

មរណភាពរបស់ Bryant បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅទូទាំងពិភពលោកដោយតារាបាល់បោះជាច្រើននាក់មានភាពតក់ស្លុតយ៉ាងខ្លាំងចំពោះព័ត៌មានដ៏រន្ធត់នេះ។

កីឡាករ Michael Jordan វីរបុសរបស់ក្លិប Chicago Bulls បាននិយាយថា Bryant ដូចជាប្អូនប្រុសរបស់គាត់អញ្ចឹង។ Jordan និយាយថា “គ្មានពាក្យអ្វីអាចថ្លែងអំពីការឈឺចាប់របស់ខ្ញុំបានទេ។ យើងធ្លាប់និយាយជាមួយគ្នាជាញឹកញាប់ហើយខ្ញុំនឹកការសន្ទនាទាំងនោះខ្លាំងណាស់”។

ចំណែកតារាបាល់ទាត់សញ្ជាតិប្រេស៊ីលកីឡាករ Neymar បានគោរពដល់ Bryant បន្ទាប់ពីការស៊ុតបាល់បញ្ចូលទីឲ្យក្លិប Paris Saint-Germain ដោយរូបគេបានបង្ហាញម្រាមដៃធ្វើជាលេខ២៤ដែលជាលេខអាវរបស់ Bryant៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ