Trending now

ពានរង្វាន់អក្សរសាស្ត្រអន្ដរជាតិ Man Booker បានប្រគល់ជូនទៅអ្នកនិពន្ធជនជាតិអារ៉ាប់ម្នាក់ជាលើកដំបូង

13:53 | 22/05/2019 (ប្រែសម្រូលដោយ មិញ អាញ់)

យុគសម័យ - នាព្រឹកថ្ងៃទី ២២ ខែឧសភា (តាមម៉ោងវៀតណាម) អ្នកនិពន្ធស្រីជនជាតិអូម៉ង់ឈ្មោះ Jokha Alharthi បានយកឈ្នះលើអ្នកនិពន្ធដទៃ ដើម្បីក្លាយជាម្ចាស់ពានរង្វាន់អក្សរសាស្ត្រអន្ដរជាតិ Man Booker ឆ្នាំ ២០១៩ ដោយស្នាដៃ អក្សរសាស្ត្រ “Celestial Bodies”។ នេះជាលើកដំបូងហើយ ដែលពានរង្វាន់អក្សរសាស្ត្រល្បីពិភពលោកនេះត្រូវបានផ្តល់ឱ្យអ្នកនិពន្ធអារ៉ាប់ផងដែរ។

អ្នកនិពន្ធ Jokha Alharthi នៅក្នុងពិធីប្រគល់ពានរង្វាន់អន្តរជាតិ Man Booker នៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស នាថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៩ (រូបថតៈ AFP/TTXVN)

រឿង "Celestial Bodies" បានយកលំនាំនៃភូមិ al-Awafi របស់ Oman ដែលសាច់រឿងដំណាលអំពីជីវិតរបស់បងប្អូនស្រីបីនាក់រួមមាន Mayya - អ្នកដែលបានរៀបការជាមួយកូនប្រុសរបស់គ្រួសារអ្នកមានម្នាក់ បន្ទាប់ពីជួបប្រទះឧប្បត្តិហេតុខូចចិត្តមួយ; Asma - ដែលបានរៀបការទាំងបង្ខំនិង Khawla - កំពុងរង់ចាំបុរសម្នាក់ដែលបានធ្វើអន្តោប្រវេសន៍ទៅកាន់ប្រទេសកាណាដា។

ប្រធានគណៈមេប្រយោគនៃពានរង្វាន់អន្តរជាតិ Man Booker លោកប្រវត្ដិវិទូ Bettany Hughes បានវាយតម្លៃថា “តាមរយៈការពិពណ៌នាខុសៗគ្នា អំពីជីវភាពរស់នៅ អំពីសេចក្តីស្រឡាញ់និងការបាត់បង់របស់មនុស្ស យើងបានយល់ពីសង្គមនេះតាមរុៈគ្រប់លំដាប់ថ្នាក់ ពីគ្រួសារទាសករក្រីក្របំផុត ដល់អ្នកដែលរកលុយតាមភាពចម្រុងចម្រើនថ្មីនៅ Oman និង Muscat។ មានភាពចៃដន្យជាច្រើននៅពេលយើងបានអានស្នាដៃអក្សរសាស្ត្រមួយនេះ។ យើងចូលចិត្ត Celestial Bodies ក៏ដោយសារប្រការជាច្រើនដែលពោលខាងលើផងដែរ”។ យោងតាមលោកប្រធាន រូបនេះថា សមាជិកទាំងអស់នៃគណៈមេប្រយោគ បានវាយតម្លៃខ្ពស់ចំពោះ “លក្ខណៈសិល្បៈ” ក្នុងរឿងរបស់ Alharthi។

អ្នកនិពន្ធ Jokha Alhar ធ្លាប់និពន្ធរឿងប្រលោមលោកពីរក្បាល ដែលជារឿងខ្លីៗនិងសៀវភៅសម្រាប់កុមារមួយ។ ស្នាដៃរបស់នាងត្រូវបានបកប្រែទៅជាភាសា អាឡឺម៉ង់ អ៊ីតាលី កូរ៉េនិងស៊ែប។ Alharthi សង្ឃឹមថារឿង "Celestial Bodies" នឹងជួយ "អ្នកអានអន្តរជាតិបានរកឃើញថា Oman មានសហគមន៍ការសរសេរដែលសកម្មនិងមានទេពកោសល្យ ហើយអ្នកទាំងអស់គ្នានៅទីនេះគឺរស់នៅ ធ្វើការដើម្បីបម្រើសិល្បៈរបស់ខ្លួន”។

Man Booker អន្តរជាតិ គឺជាពានរង្វាន់ផ្នែកអក្សរសាស្ត្រអន្ដរជាតិ ដែលត្រូវបានផ្តល់ជារៀងរាល់ពីរឆ្នាំម្តង ដល់អ្នកនិពន្ធដែលកំពុងនៅរស់ គ្រប់សញ្ជាតិទាំងអស់ និងសម្រាប់ស្នាដៃបានបោះពុម្ពជាភាសាអង់គ្លេសឬអាចត្រូវបានបកប្រែជាភាសាអង់គ្លេស។

ក្រៅពីការផ្តល់នូវរង្វាន់ដ៏មានតម្លៃខ្ពស់ (£ ៥០.០០០ - ប្រហែល ៦៤.០០០ ដុល្លារអាមេរិក)មកប្រលោមលោកដែលឈ្នះពានរង្វាន់ Man Booker នឹងក្លាយជា សៀវភៅលក់ដាច់បំផុតអស់រយៈពេលជាច្រើនឆ្នាំ ក៏ដូចជាអ្នកនិពន្ធដែលទទួលបានពានរង្វាន់ត្រូវបានអ្នកបោះពុម្ពផ្សាយច្រើនកុះករស្វាគមន៍ជាមិនខាន៕

(ប្រែសម្រូលដោយ មិញ អាញ់)

(ប្រែសម្រូលដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន