Trending now

បុរស​ឥណ្ឌា​ម្នាក់​ពាក់​ម៉ាស់​ធ្វើ​ពី​មាស​តម្លៃ​បួន​ពាន់​ដុល្លារ ការពារ COVID-19

14:24 | 05/07/2020

បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​ឈ្មោះ Shankar Kurhade បាន​ចំណាយលុយ​ដល់​ទៅ​បួន​ពាន់​ដុល្លារ​លើ​ម៉ាស់​ធ្វើ​ពី​មាស​សុទ្ធ​ដើម្បី​ការពារ​ជំងឺ COVID-19 ដែល​កំពុង​រាតត្បាត​ខ្លាំង​នៅ​ឥណ្ឌា​។ ប៉ុន្តែ​បុរស​រូបនេះ មិន​ជឿជាក់​ទាំងស្រុង​លើ​ម៉ា​ស់មាស​នេះឡើយ ហើយក៏​អនុវត្ត​វិធានការ​សុខភាព​ផ្សេងទៀត​ដែរ​។​

អ្នកជំនួញឥណ្ឌា Shankar Kurhade ពាក់ម៉ាស់មាសតម្លៃបួនពាន់ដុល្លារ។ ( រូបភាព AFP)

Shankar Kurhade ជា​អ្នកជំនួញ​មកពី​ទីក្រុង​ពូ​ណេ ក្នុង​រដ្ឋ​មហា​រា​ស្ត្រា​របស់​ឥណ្ឌា​។ ម៉ាស់​ធ្វើ​មាស​ដែល​បុរស​រូបនេះ​ពាក់​ការពារ​ជំងឺ COVID-19 មាន​ទម្ងន់​៦០​ក្រាម ហើយ​ជាង​ចំណាយពេល​៨​ថ្ងៃ​ដើម្បី​ដុំ​ចេញពី​ជា​រូបរាង​ម៉ាស់​។​

​អ្នកជំនួញ​ជនជាតិ​ឥណ្ឌា​រូបនេះ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ម៉ាស់​របស់លោក​មាន​ទម្ងន់​ស្រាល និង​មាន​រន្ធ​សម្រាប់​ដកដង្ហើម​ផងដែរ​។ ប៉ុន្តែ​លោក Kurhade បន្ថែមថា​៖ «​ខ្ញុំ​មិន​ច្បាស់​ថា វា​មាន​ប្រសិទ្ធភាព​ការពារ​ខ្ញុំ​ពី​ការឆ្លង​ជំងឺ​នេះឡើយ តែ​ខ្ញុំ​ក៏បាន​អនុវត្ត​វិធាន​ឯទៀត​ដែរ​។​»

​ការ​សម្ញែង​ទ្រព្យ​បែបនេះ ជា​រឿង​ធម្មតា​សម្រាប់​បុរស​ជនជាតិ​ឥណ្ឌា​ខាងលើ​។ លោក Kurhade និយាយថា ពេល​ចេញទៅ​ក្រៅ​ម្ដងៗ លោក​តែង​ពាក់​មាស​ទម្ងន់​មួយ​គីឡូក្រាម​ឯណោះ​មាន​ខ្សែក ខ្សែដៃ និង​ចិ​ញ្ជៀ​ន​នៅ​គ្រប់​ម្រាមដៃ​ខាងស្ដាំ​។ លោក​ថា លោក​ធ្វើបែបនេះ​ក្រោយ​ឃើញ​នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​បុរស​ម្នាក់​ដែល​ពាក់​គ្រឿងអលង្ការ​ធ្វើ​ពី​ប្រាក់សុទ្ធ​។​

​សូមបញ្ជាក់ថា នៅ​ឥណ្ឌា ការពាក់​ម៉ាស់​នៅ​ទីសាធារណៈ គឺជា​រឿង​ដែល​ត្រូវធ្វើ​ដាច់ខាត ខណៈ​រដ្ឋាភិបាល​កំពុង​ប្រឹងប្រែង​ទប់ស្កាត់​ជំងឺ COVID-19 ។ គិត​ត្រឹម​ថ្ងៃទី​៤ ខែកក្កដា ឥណ្ឌា​មាន​ឆ្លង​ចំនួន​ជាង​៦៥​ម៉ឺន​នាក់ និង​ច្រើនជាង​១​ម៉ឺន​៨​ពាន់​នាក់​បាន​ស្លាប់​៕

(ប្រភពព័ត៌មាន: ប្រភពព័ត៌មាននិងរូបថត៖ thmey thmey.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត An Giang (វៀតណាម) និងខេត្តតាកែវ ពង្រឹងកិច្ចសហប្រតិបត្តិការ
ញាំបណ្ដូលខ្ចីនៃស្មៅបបោស - ម្ហូបពិសេសរបស់ជនជាតិ Cong (វៀតណាម)
ខេត្ត Bac Kan (វៀតណាម)៖ ពិធី Tai khoan ដ៏ពិសេសរបស់ជនជាតិ Nung
ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម
វៀតណាម៖ កងទ័ពការពារព្រំដែនខេត្ត Dak Lak រៀបចំកម្មវិធី «ខែមីនានៅតំបន់ព្រំដែន»