Trending now

ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ជាព្រឹត្តិការណ៍ច័ន្ទគ្រាសយូរបំផុតប្រចាំសតវត្សរ៍

22:22 | 24/07/2018 (យោងតាម freshnewsasia.com សរុបព័ត៌មានដោយស្រី ពេជ្រ)

យុគសម័យ - នាចុងសប្តាហ៍នេះបាតុភូតតារាសាស្រ្ត ដ៏អស្ចារ្យមួយនឹងកើតមានឡើង ដែលអ្នកនឹងតាមដានទៅលើផ្ទៃមេឃ ហើយនឹងមានការរំភើបខុសពីធម្មតាជាមិនខាន ព្រោះនេះជាព្រឹត្តិការណ៍កម្រប្រចាំសតវត្សរ៍នេះតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨។

បន្ទាប់ពីព្រឹត្តិការណ៍​ជាប្រវត្តិសាស្រ្តនៃ​បាតុភូត Super Blue​ Blood Moon កាលពីខែមករា​ដើមឆ្នាំ២០១៨កន្លងទៅនេះ ​អ្នកដែលចូលចិត្ត​វិស័យ​តារាសាស្រ្ត​នៅ​ទ្វីប​អាស៊ី ​កំពុងទន្ទឹងរង់ចាំ​ទស្សនា​ «បាតុភូត​​ច័ន្ទគ្រាស» ងងឹតទាំងស្រុង​​មួយ ដែល​មានរយៈពេល​យូរ​ជាងគេបង្អស់​​ប្រចាំសតវត្ស​រ៍​ទី ២១ នេះ។ ម៉្យាងវិញទៀត នៅពេលជា​មួយគ្នានោះ ភពអង្គារ (Mars) ក៏នឹងរះឡើងនៅលើផ្ទៃ​មេឃកៀកនឹងព្រះច័ន្ទ ដែល​ងាយ​ស្រួល​​ក្នុង​ការ​មើល​ឃើញ​​ដោយភ្នែកទទេ​ថែមទៀតផង (វាក៏អាស្រ័យ​លើលក្ខខណ្ឌ​អាកាសធាតុ​ដែរ)។​

បាតុភូតខាង​លើនេះ នឹងចាប់​ផ្តើម​នា​យប់រំលងអាធ្រាតឈាន​ចូលថ្ងៃ​សៅរ៍ ទី២៨ ខែកក្កដា គឺចាប់ពីម៉ោង ០១៖៣០នាទី​រំលងអធ្រាតតទៅ ហើយវា​នឹងមានរយៈពេល​ជិតពីរម៉ោងពោលគឺ ០១ម៉ោង និង ៤៣នាទីរំលងអធ្រាត។ និយាយរួម​ទៅលោក​ខែ នឹងត្រូវលេប​បាត់ពី​ផ្ទៃមេឃទាំងស្រុងពី​ម៉ោង ០២៖៣០នាទី ដល់ម៉ោង ០៤៖១៣នាទី រំលងអធ្រាតថ្ងៃដដែល។​

រយៈពេលខាង​លើនេះ​ ខ្លីជាងព្រឹត្តិការណ៍ច័ន្ទគ្រាស​ងងឹត​បាត់​ទាំង​ស្រុង​ ដែលអាចបន្តប្រព្រឹត្តទៅយូរបំផុត ត្រឹមតែ០៤នាទីប៉ុណ្ណោះ ដោយច័ន្ទគ្រាសវែងបំផុតអាចកើតមាន ​សម្រាប់រយៈពេល ​០១ម៉ោង និង ៤៧នាទី។ ពេលចុង​ក្រោយបំផុត ដែលព្រឹត្តិការណ៍​ច័ន្ទគ្រាស​ទាំងស្រុង​ បាន​​កើត​មាន​​ក្នុងរយៈពេលដ៏យូរ​បែបនេះ គឺតាំងពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០០០ មកម្ល៉េះ​ជាមួយរយៈពេលសរុប​០១ម៉ោងនិង៤៦នាទី។

គួរជម្រាបថា ដូចទៅនឹងបាតុភូត Super Blue Blood Moon ដែរ​ព្រះច័ន្ទនៅថ្ងៃទី២៨ ខែកក្កដានេះ នឹងលេចឡើងដោយមាន​ពណ៌​​​ក្រហម ក្នុងអំឡុងពេលនៃបាតុភូតច័ន្ទគ្រាស ប៉ុន្តែវានឹងមានទំហំតូចជាងនាលើកនេះ។ បើតាមទីភ្នាក់ងារ​អវកាស​អាមេរិក NASA បាតុភូតច័ន្ទគ្រាសនាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ អាចត្រូវមើលឃើញពី​តំបន់អាមេរិកខាងត្បូង ​អឺរ៉ុប អាហ្វ្រិក អូស្រ្តាលី និងអាស៊ី។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ច័ន្ទគ្រាសទាំងស្រុងដែលគេហៅថា Total Lunar Eclipse នឹងកើតមានម្តងទៀត​នៅ​ថ្ងៃទី២១ ខែមករា ឆ្នាំក្រោយ ប៉ុន្តែវាពុំអាចមើលឃើញ​ពីតំបន់​អាស៊ីឡើយ ហើយច័ន្ទគ្រាស​នៅឆ្នាំក្រោយនេះ នឹងមានរយៈពេល​​ត្រឹម ​​​៦២នាទី ប៉ុណ្ណោះ។​ សម្រាប់តំបន់​អាស៊ី នឹងត្រូវចាំ​រហូតទាល់តែដល់​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ទើបមាន​ឱកាសអាច​មើលទទួលបាន​ទស្សនីយភាព​បែបនេះ​ម្តង​ទៀត៕

(យោងតាម freshnewsasia.com សរុបព័ត៌មានដោយស្រី ពេជ្រ)

(យោងតាម freshnewsasia.com សរុបព័ត៌មានដោយស្រី ពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ