Trending now

ចិន៖ បុគ្គលិកពេទ្យ១២,០០០នាក់ចាកចេញពីខេត្ត Hubei ខណៈពេទ្យជំនាញនៅបន្តវត្តមាន ដើម្បីបោសសម្អាត COVID-19

17:43 | 20/03/2020

បុគ្គលិកពេទ្យចិនសរុប ១២,០០០នាក់បានចាប់ផ្ដើមចាកចេញពីខេត្ត ហ៊ូប៉ី (Hubei) ត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ ចាប់ពីថ្ងៃអង្គារកន្លងទៅមក ខណៈស្ថានការណ៍ឆ្លង COVID-19 មានធូរស្រាលកាន់តែខ្លាំងឡើង ដោយរយៈពេលពីរថ្ងៃមកនេះ មិនមានករណីឆ្លងនៅក្នុងស្រុកនោះទេសូម្បីតែមួយករណី ប៉ុន្តែបែរជាមានករណីឆ្លងនាំចូលពីបរទេសទៅវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០។

បុគ្គលិកពេទ្យ១២,០០០នាក់ចាកចេញពីខេត្ត Hubei ខណៈពេទ្យជំនាញនៅបន្តវត្តមាន ដើម្បីបោសសម្អាត COVID-19

បើតាមអាជ្ញាធរសុខាភិបាលចិន បុគ្គលិកពេទ្យដែលចាកចេញពីទីខេត្ត Hubei គឺជាអ្នកធ្វើការនៅមន្ទីរពេទ្យបណ្ដោះអាសន្ន និងមន្ទីរពេទ្យដែលទទួលព្យាបាលករណីមិនធ្ងន់ធ្ងរ។ ចំណែកឯក្រុមគ្រូពេទ្យ និងអ្នកជំនាញទទួលបន្ទុកព្យាបាលករណីធ្ងន់ធ្ងរ នៅតែបន្តស្ថិតនៅក្នុងខេត្តមួយនេះដដែល ហើយអាចនឹងបន្តស្ថិតនៅរហូតទាល់តែ បេកសកកម្មត្រូវបញ្ចប់ទាំងស្រុង។

បន្ថែមពីលើនេះ បុគ្គលិកពេទ្យទាំងអស់នឹងត្រូវស្ថិតនៅដាច់ដោយឡែកពីគេ ក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ នៅពេលពួកគេត្រឡប់ទៅដល់ផ្ទះវិញ៕

(ប្រភពព័ត៌មាន: freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ