Trending now

ការប្រារព្ធ​ពិធីបុណ្យ Halloween នៅ​សេតវិមាន​សហរដ្ឋអាមេរិក

15:35 | 31/10/2019 (ប្រភព៖ Fresh News)

ជាកិច្ចចាប់ផ្តើមនៃពិធីបុណ្យនេះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងអ្នកស្រី ម៉េឡានីល ត្រាំបានធ្វើការចែកចាយនូវស្ករគ្រាប់ដល់គ្រួសារយោធារាប់រយនាក់ និងកុមារនៅសាលាមូលដ្ឋាននានាកាលពីថ្ងៃទី ២៨ តុលាកន្លងទៅ។

យោងតាមប្រភពខាងលើបានឱ្យដឹងថា កុមារតូចៗជាច្រើនបាននាំគ្នាតុបតែងខ្លួនជាវីរៈបុរស ជាជនអវកាសយានិក ព្រមទាំងជាចោរសមុទ្រ រួមទាំងសត្វដាយណូស័រទៀតផង។

សេតវិមានទៀតសោតត្រូវបានតែងលម្អរជាមួយដើមឈើវាលវល្ល៌ដ៏គួរឱ្យទាក់ទាញ ស្របនឹងជណ្ដើរដែលអមដោយផ្លែល្ពៅ ក្រុមតំណាងតន្ត្រីទាំងមូលបានធ្វើការប្រគុំឡើងនូវបទ Thriller ដោយ Michael Jackson និងបទភ្លេងបន្តបន្ទាប់ទៀតដើម្បីកំដរបរិយាកាស។

សូមអញ្ជើញទស្សនានូវរូបថតខាងក្រោម៖


(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ