Trending now

កម្រងរូបភាពសាក់ជួយជ្រមជ្រែងមនុស្សគ្រាប់គ្នាយកឈ្នះលើការរីករាលដាលនៃជំងឺ Covid-19

11:17 | 17/08/2020 (បកប្រែដោយឌីណា)

យុគសម័យ - រូបភាពវេជ្ជបណ្ឌិតពាក់រម៉ាស់ដែលទឹកមុខរីករាយដែលមានគោលបំណងបង្ហាញពីការលើកទឹកចិត្តប្រជាជនឱ្យចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត។

រូបភាពសាក់មិនត្រឹមតែបង្ហាញពីលក្ខណៈបុគ្គលរបស់មនុស្សម្នាក់ៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញ​សារដែលមានអត្ថន័យពិសេសផងដែរ។ នៅឆ្នាំនេះ ជំងឺ Covid-19 បានលេចឡើង​នៅក្នុ​ងប្រ​ទេ​សជា​ច្រើ​ន​នៅ​លើ​ពិភ​ព​លោ​ក។ ​វេ​ជ្ជបណ្ឌិតនិ​ងបុ​គ្គ​លិ​ក​ពេ​ទ្យមិ​ន​ខ្លាច​ការលំបាកនិង​គ្រោះថ្នា​ក់ដោយបាន​​ចូល​រួ​ម​កម្លាំ​ង​ជួ​រ​មុខ​ប្រ​ឆាំ​ង​នឹង​កា​រ​រា​តត្បា​ត​។ នេះគឺជាការបំផុសគំនិត ដើម្បីជួយអ្នកជំនាញ​ចាក់សាក់​និង​បង្កើតស្នាដៃជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្តមនុស្យ​គ្រប់គ្នា​​ចូល​រួម​​លុប​បំបាត់​ការលំ​បាក​។ ( រូបថត៖@dr_vega_tattooer)

រូបភាពសាក់គិលានុបដ្ឋាយិកាពាក់ម៉ាសនិងស្រោមដៃដោយមានសារថា "We can do it" "យើងអាចធ្វើវាបាន" ហាក់​ដូចជា​ផ្តល់កម្លាំង​ដល់សកលលោកយើង​យក​ឈ្នះជំងឺរាតត្បាត។ (រូបថត៖ @dr_vega_tattooer )

រូបភាពសាក់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកានិង​បុគ្គ​លិកពេទ្យ​ តាមរយៈ​ភាពប៉ិនប្រសប់របស់អ្នកជំនាញចាក់សាក់បានក្លាយជាស្នាដៃដ៏ស្រស់ស្អាត ក៏ដូចជាពាសពេញទៅដោយអត្ថន័យមនុស្សធ៌មផងដែរ។ (រូបថត៖ @dr_vega_tattooer )

រូបភាពសាក់វេជ្ជបណ្ឌិតពាក់អាវពណ៌សពាក់ម៉ាសនិងវ៉ែនតា​ ដើម្បីព្យាបាល​អ្នកជំងឺ។ ទន្ទឹមនឹងនេះ វេជ្ជប​ណ្ឌិត​ក៏​ជាវី​រៈ​បុ​រសផងដែរ ដែល​មិន​ខ្លាច​គ្រោះថ្នាក់​ ការពារយើងពីការវាយប្រហារដោយ​វីរុស។ (រូបថត៖ @lujuriatattoo )

រូបភាពសាក់គិលានុបដ្ឋាយិកាដែលមានភាពរីករាយ​ និងគួរឱ្យ​ស្រឡាញ់ ជា​ការ​លើ​ក​ទឹកចិត្តពិភពលោកលុបបំបាត់ការរីករាលដាល Covid-19 ។ (រូបថត៖ @tattoosbymeri )

មនុស្សម្នាក់ៗត្រូវបានតម្រូវឱ្យពាក់ម៉ាសជានិច្ច​ នៅពេលដើរ​តាមផ្លូ​វ​ខណៈពេលដែលរក្សាចម្ងាយសុវត្ថិភាព ដើម្បីទប់ស្កាត់ការរីករាលដាល​នៃវីរុស។ រូបផែនដីមានទឹក​មុខក្រៀមក្រំ ​និងពាក់ម៉ាស់​ដោយ​សារ​ជំងឺរាតត្បាតធ្វើឱ្យយើងមានអារម្មណ៍ថាចាំបាច់ត្រូវគោរពតាមការកំណត់​អំពីការ​បង្ការជំងឺរបស់រដ្ឋ។ (រូបថត៖ @th_ink_cuba, @eddypiercehi )

ក្រៅពីពាក់ម៉ាស់ ពេលចេញទៅក្រៅ មនុស្សម្នាក់ៗ​ក៏ត្រូវលា​ងដៃជា​ទៀ​ង​ទាត់ជាមួយសាប៊ូនិងទឹក​ថ្នាំសំ​លាប់​មេរោគ​ដើម្បីកា​រ​ពារសុខ​ភាពផងដែរ។ (រូបថត៖ @ seanhollandtat2 )

អ្នកជំនាញចាក់សាក់កំពុងសាក់រូពបាក់តេរីនិងវីរុសដែល​មាន​​ទឹក​មុខ​រី​ករា​​យដើម្បីបំបាត់បរិយាកាសអាប់អួរនៃគ្រាកើត​មាន​ជំងឺ​រាតត្បាត។ ( រូបថត៖ @ tatty.cake )

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត An Giang (វៀតណាម) និងខេត្តតាកែវ ពង្រឹងកិច្ចសហប្រតិបត្តិការ
ញាំបណ្ដូលខ្ចីនៃស្មៅបបោស - ម្ហូបពិសេសរបស់ជនជាតិ Cong (វៀតណាម)
ខេត្ត Bac Kan (វៀតណាម)៖ ពិធី Tai khoan ដ៏ពិសេសរបស់ជនជាតិ Nung
ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម
វៀតណាម៖ កងទ័ពការពារព្រំដែនខេត្ត Dak Lak រៀបចំកម្មវិធី «ខែមីនានៅតំបន់ព្រំដែន»