Trending now

“Moonlight” ជាប់ក្នុងបញ្ជីនៃខ្សែភាពយន្តល្អបំផុតទាំង ១០០ ក្នុងទសវត្សនេះ

09:17 | 27/07/2019 (សរុបនិងបកប្រែ ដោយ ស្រីព្រេជ)

យុគសម័យ - គេហទំព័រអំពីខ្សែភាពយន្ត IndieWire កាលពីថ្ងៃទី ២៤ ខែកក្កដា បានចេញផ្សាយនូវបញ្ជីខ្សែភាពយន្តចំនួន ១០០ រឿងដែលល្អមើលបំផុតក្នុងទសវត្សរ៍នេះ ដោយយោងតាមការវាយតម្លៃរបស់អ្នករិះគន់ភាពយន្តល្បីៗ។

ក្រុមអ្នកដឹកនាំនិងតួរអង្គក្នុងរឿង “Moonlight”

ក្នុងបញ្ជីរៀបចំណាត់ថ្នាក់រឿងទាំង១០០នេះ គឺ រឿង “Moonlight” របស់សមិទ្ធិករ Barry Jenkins ឈរលំដាប់ថ្នាក់លេខ១។ “Moonlight” គឺជាខ្សែភាពយន្តដំបូងគេបង្អស់នៅលើពិភពលោក បញ្ចាំង ពីសហគមន៏ស្រលាញ់ភេទដូចគ្នា ហើយក៏ជាខ្សែភាពយន្តដំបូងគេបង្អស់នៅលើពិភពលោកដែលមានតួរអង្គសុទ្ធតែជាស្បែកខ្មៅ ដូចជា Trevante Rhodes, Andre Holland, Janelle Monáe, Ashton Sanders។

សមិទ្ធិករ Barry Jenkins បានចូលរួមការបញ្ចាំងបង្ហាញរឿង “Moonlight” ឬ​​អាច​​ប្រែ​​ថា​ "ពន្លឺ​​ព្រះចន្ទ”​​ នៅរដ្ឋ Floria នៃ សហរដ្ឋអាមេរិក (រូបថត: Getty)

ពន្លឺព្រះច័ន្ទ” ត្រូវបានគេសរសើរនិងនិយមចូលចិត្តយ៉ាងខ្លាំងចាប់តាំងពីបានបញ្ចាំងជាលើកដំបូង។ នេះគឺជាខ្សែភាពយន្តដែលឈ្នះពានរង្វាន់ Oscar សម្រាប់ខ្សែភាពយន្ដល្អបំផុត និងពានរង្វាន់មាសទី ៧៤ សម្រាប់រឿង “ល្អប្រសើជាងគេបំផុត”។

តារា​​អាមេរិក​ស្បែក​ខ្មៅ​​ឈ្មោះ​លោក Mahershala Ali ​គឺ​​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​ទី​មួយ​ដែល​បាន​ទទួល​ពាន​រង្វាន់​ Oscar ​នៅ​ក្នុង​ការ​សម្តែង​ជា​តួ​រង​ដ៏​ប្រសើរ​ជាង​គេ​​ក្នុង​ខ្សែ​ភាពយន្ត "Moonlight”​។ ​

រឿង សមិទ្ធិករ Barry Jenkins បានចូលរួមការបញ្ចាំងបង្ហាញរឿង “Moonlight” ឬ​​អាច​​ប្រែ​​ថា​ "ពន្លឺ​​ព្រះចន្ទ”​​ នៅរដ្ឋ Floria នៃ សហរដ្ឋអាមេរិក (រូបថត: Getty)

នៅ​ក្នុង​ខ្សែភាពយន្ត​”Moonlight” របស់​សមិទ្ធិករ​ Barry Jenkins ​តារា​ Mahershala Ali បាន​ដើរ​តួ​ជា​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ម្នាក់សញ្ជាតិ​​គុយបា​​​ឈ្មោះ Juan តែគេ​ជា​មនុស្ស​​​មាន​ចិត្ត​មេត្តាធម៌​និងចេះ​​អាណិត​ស្រឡាញ់​កុមារ​មួយ​រូប​ដែល​ត្រូវ​ម្តាយ​ធ្វើ​បាប​ដោយ​​ហេតុ​តែ​គាត់​ត្រូវការ​គ្រឿងញៀន។ នៅ​ក្នុង​សាច់​រឿង Juan ជា​អ្នក​លក់​គ្រឿង​ញៀន ​នៅ​តាម​សង្កាត់​របស់​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​​និង​នៅ​ក្រោយ​បន្តិចមក ទើប​បាន​ដឹង​ថា ម្តាយ​របស់​​កុមារ​តូច​នោះ គឺ​ជា​អ្នកញៀន​អាភៀន​ម្នាក់​ដែល​គាត់តែងតែ​លក់​​អាភៀន​អោយ។

តារា​ Mahershala Ali ដែល​មាន​អាយុ ​៤៣​ឆ្នាំ បាន​ដើរ​តួ​ជា​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ម្នាក់សញ្ជាតិ​​គុយបា​​​ឈ្មោះ Juan (រូបថតៈ huffingtonpost.com)

នៅក្នុងបញ្ជីនៃខ្សែភាពយន្តល្អបំផុតក្នុងទសវត្សចំនួន ១០០ រឿង ដែលបានបោះឆ្នោតដោយ IndieWire នេះ មានស្នាដៃជាច្រើននៃភាពយន្តទ្វីបអាស៊ី ដែលភាគច្រើនមកពីភាពយន្តកូរ៉េខាងត្បូងនិងជប៉ុន។

សូមគូសបញ្ជាក់ថា IndieWire គឺជាគេហទំព័រខ្សែភាពយន្តល្បីល្បាញមួយដែលមានឯកទេសក្នុងការបង្កើតបញ្ជីខ្សែភាព យន្តប្រចាំឆ្នាំដ៏ល្អបំផុត យោងតាមការវាយតម្លៃឯករាជ្យរបស់អ្នករិះគន់ខ្សែភាពយន្តសំខាន់ៗនៅជុំវិញពិភពលោក៕

(សរុបនិងបកប្រែ ដោយ ស្រីព្រេជ)

(សរុបនិងបកប្រែ ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់