Trending now

FIFA និង AFC សម្រេច​ពន្យារពេល​ប្រកួត​ជម្រុះពាន World Cup 2022

18:37 | 10/03/2020 (ប្រភពព័ត៌មាន៖ freshnewsasia)

សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA និងប្រចាំទ្វីបអាស៊ី AFC បានសម្រេចផ្អាកការប្រកួតជម្រុះ Asian Cup ឆ្នាំ២០២៣ ប្រចាំតំបន់អាស៊ី ក្នុងជុំទី២ នាខែមីនា និងខែមិថុនា បន្ទាប់ពីការរីករាលដាលមេរោគឆ្លង COVID-19 និងការប្រកួតវគ្គជម្រុះ FIFA World Cup Qatar 2022 ជាផ្លូវការហើយ។ នេះបើតាមការចេញដោយ FIFA នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។

(រូបថត៖ freshnewsasia)

យោងតាមស្ថាប័នបាល់ទាត់ពិភពលោក FIFA និង AFC បានជួបពិគ្រោះយោបល់គ្នា មុនដាក់ចេញសេចក្តីប្រកាសរួមអំពីការសម្រេចពន្យារពេល ប្រកួតព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជើងទ្វីបអាស៊ី និងពានរង្វាន់ World Cup Qatar 2022 ហើយស្ថាប័នពាក់ព័ន្ធក៏កំពុងតែបន្តធ្វើការត្រួតពិនិត្យទៅលើបញ្ហាវីរុស COVID-19 ថាតើត្រូវផ្លាស់ប្តូរកាលវិភាគប្រកួត ឬយ៉ាងណា ក្នុងហេតុផលរក្សាការពារសុខភាព និងសុវត្ថិភាពជាសារធារណៈ។

បន្ថែមលើនេះ ស្ថាប័នទាំងពីរខាងលើក៏បានព្រមព្រៀងពន្យារពេលការប្រកួត AFC Futsal Championship វគ្គជម្រុះដើម្បីឡើងទៅប្រកួតពាន FIFA Futsal World Cup ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៥-១៦ ខែសីហា ឆ្នាំ២០២០ នៅប្រទេសលីទុយអានីដែរ គ្រាដែលប្រកួតវគ្គជម្រុះ Olympic ត្រូវធ្វើឡើងជាធម្មតាទៅតាមការគ្រោងទុក លើកលែងតែការជួបគ្នារវាងក្រុមនារីកូរ៉េខាងត្បូង ប៉ះក្រុមនារីចិន អាចនឹងមិនប្រកួតនោះទេ រង់ចាំដល់ថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ខាងមុខ៕

(ប្រភពព័ត៌មាន៖ freshnewsasia)

(ប្រភពព័ត៌មាន៖ freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់