Trending now

អាស៊ានអភិវឌ្ឍន៍ពាណិជ្ជកម្មតាមផ្លូវសមុទ្រ

14:05 | 08/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - សមុទ្រខាងកើតមានទីតាំងស្ថិតនៅលើផ្លូវសមុទ្រដែលតភ្ជាប់ពីតំបន់ប៉ាស៊ីហ្វិក - មហាសមុទ្រឥណ្ឌា , អឺរ៉ុប-អាស៊ី និងមជ្ឈឹមបូព៌ា - អាស៊ី។ ជាផ្នែកមួយនៃផ្លូវសមុទ្រផ្ទាល់ដែលតភ្ជាប់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក សមុទ្រខាងកើតបានដើរតួនាទីយ៉ាងសំខាន់ក្នុងអាស៊ានក្នុងការធ្វើពាណិជ្ជកម្មតាមផ្លូវសមុទ្រ និងសកលលោក។ ហេតុដូច្នេះបណ្តាប្រទេសសមាជិកអាស៊ាន បានជំរុញការអភិវឌ្ឍប្រព័ន្ធកំពង់ផែ សមុទ្រនិងពង្រាយនាវាដឹកទំនិញសម្រាប់ពាណិជ្ជកម្មតាមផ្លូវសមុទ្រដើម្បីទាញយកផលប្រយោជន៍ពីការអភិវឌ្ឍសេដ្ឋកិច្ច។

កំពង់ផែ Cat Lai (វៀតណាម)

ប្រទេសវៀតណាម ថៃ ហ្វីលីពីន ម៉ាឡេស៊ី កម្ពុជា សឹង្ហបុរី ឥណ្ឌូនេស៊ី និងព្រុយណេ គឺជាប្រទេសសមាជិក អាស៊ាន ដែលមានព្រំដែនជាប់ជាមួយសមុទ្រខាងកើត។ ប្រទេសវៀតណាមគឺជាប្រទេស ត្រួសត្រាយផ្លូវ មួយនៅក្នុងតំបន់ដែលមានគម្រោងធ្វើការកែទម្រង់ប្រព័ន្ធកំពង់ផែសមុទ្រយ៉ាងព្រមៗគ្នាដើម្បីបម្រើការធ្វើ ពាណិជ្ជកម្មតាមផ្លូវសមុទ្រ។ នាយកដ្ឋាននាវាចរណ៍ វៀតណាមបានឲ្យដឹងថានាបច្ចុប្បន្នមានកំពង់ផែចំនួន ២៧២ នៅទូទាំងប្រទេសដែលប្រវែងកំពង់ផែសរុបគឺ ៩២,២ គីឡូម៉ែត្រដែលមានសមត្ថភាពសរុបលើសពី ៥៥០ លានតោន / ឆ្នាំ។ ប្រព័ន្ធកំពង់ផែសមុទ្រត្រូវបានភ្ជាប់ទៅនឹងមជ្ឈមណ្ឌលនិងតំបន់សេដ្ឋកិច្ច សំខាន់ៗរបស់ប្រទេសផងដែរ។ នាពេលបច្ចុប្បន្នបានបង្កើតឡើងកំពង់ផែសមុទ្រធំៗ ដោយមានតួរនាទី ស្នូលនៃសេវាកម្មនាំចូលនិងនាំចេញទំនិញរួមទាំងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍតំបន់ទាំងមូល ដូចជា៖ កំពង់ផែសមុទ្រ Quang Ninh – Hai Phong – Thua Thien Hue- Can Tho ជាដើម។

កប៉ាល់ចូលចតដាក់ទំនិញនៅកំពុងផែ​ស្វយ័ត ខេត្តព្រះសីហនុ (កម្ពុជា)

កំពង់ផែសមុទ្រខ្លះត្រូវបានវិនិយោគតាមខ្នាតទំនើបបែបអន្តរជាតិដូចជាកំពង់ផែ Ba Ria – Vung Tau កំពង់ Hai Phong។ កំពង់ផែទាំងនេះបាននិងកំពុងបំពេញតួនាទីរបស់កំពង់ផែ ច្រកទ្វារអន្តរជាតិ និងមានមុខងារក្នុងការឆ្លងកាត់នៃការដឹកជញ្ជូនទៅកាន់កំពង់ផែដទៃទៀត។ បណ្តាប្រទេសសមាជិក អាស៊ានក៏កំពុងអភិវឌ្ឍប្រព័ន្ធកំពង់ផែសមុទ្រយ៉ាងលឿននិងកងនាវាចរណ៍សមុទ្រសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ នៅពាក់កណ្តាលឆ្នាំ ២០១៩ ប្រទេសកម្ពុជាបានបញ្ចប់ផែនការសាងសង់កំពង់ផែសមុទ្រទឹកជ្រៅ មួយនៅខេត្តកោះកុងដែលជាខេត្តមួយក្នុងចំណោមខេត្តជាប់ឆ្នេរសមុទ្រចំនួន ៤ ក្នុងគោលបំណង ជំរុញការដឹកជញ្ជូនទំនិញ។ រដ្ឋាភិបាលឥណ្ឌូនេស៊ីក៏កំពុងបង្កើនយ៉ាងល្បឿននូវការសាងសង់កំពង់ផែ Kijing ដែលជាគំរោងយុទ្ធសាស្ត្រជាតិដ៏សំខាន់មួយរបស់ឥណ្ឌូនេស៊ីឱ្យដំណើរការនៅចុងឆ្នាំ ២០២០ ។ រីឯកំពុងផែ Tanjung Pelepas នៃប្រទេសម៉ាឡេស៊ី បានចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ ២០០០ បានឡើងដល់ចំណាត់ថ្នាក់ទី ១៩ ទូទាំងពិភពលោកលើទំហំពាណិជ្ជកម្មកុងតឺន័រផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vietnam.vnanet.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន