Trending now

អាស៊ាន - អាមេរិកកំណត់ពេលវេលាសម្រាប់ការធ្វើសមយុទ្ធកងទ័ពជើងទឹកលើកដំបូងនៅប្រទេសថៃ

17:59 | 22/08/2019 (យោងតាម vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - បណ្តាប្រទេសជាសមាជិកអាស៊ាននឹងចូលរួមក្នុងការធ្វើសមយុទ្ធរួមនេះដែលត្រូវបានសហរៀបចំឡើងដោយកងទ័ពជើងទឹកអាមេរិកនិងកងទ័ពជើងទឹកថៃ ដែលនឹងអូសបន្លាយរយៈពេល ៥ ថ្ងៃដោយមានការចូលរួមនាវាយ៉ាងហោចណាស់ ៨ គ្រឿង រួមទាំងយន្តហោះគ្រប់ប្រភេទផ្សេងទៀតផងដែរ។

ការធ្វើសមយុទ្ធមួយនៅឈូងសមុទ្រថៃ (រូបថត៖ Vietnamplus.vn)

ទីភ្នាក់ងារសារព័ត៌មានក្យូដូ (Kyodo) បានចេញផ្សាយថាមានប្រភពព័ត៌មានពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នាថ្ងៃទី ២១ ខែសីហាបានអះអាងថាសមយុទ្ធសមុទ្រលើកដំបូងនៅលំហរសមុទ្ររវាងកងទ័ពជើងទឹកអាមេរិកនិងអាស៊ាននឹងចាប់ផ្តើមនៅថ្ងៃទី ២ ខែកញ្ញាខាងមុខនេះនៅឈូងសមុទ្រថៃ។ បណ្តាប្រទេសជាសមាជិកអាស៊ាននឹងចូលរួមក្នុងសមយុទ្ធរួមនេះដែលត្រូវបានរៀបចំឡើងដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិកនិងកងទ័ពជើងទឹកថៃ។

ការធ្វើសមយុទ្ធកងទ័ពជើងទឹកអាស៊ាន - អាមេរិកនឹងអូសបន្លាយរយៈពេល ៥ ថ្ងៃដែលមានការចូលរួមពីនាវាយ៉ាងតិចណាស់ ៨ គ្រឿងនិងនិងយន្ដហោះទៀតនៅឯមូលដ្ឋានកងទ័ពជើងទឹក Sattahip ខេត្ត Chonburi ហើយលាតសន្ធឹងទៅភាគខាងត្បូងខេត្ត Ca Mau នៃប្រទេស វៀតណាមផងដែរ។

គួរបញ្ជាក់ថាព្រឹត្តិការណ៍នេះហាក់ដូចជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតតុល្យភាពរវាងចិននិងសហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចទាំងពីរមានឥទ្ធិពលគួរឱ្យកត់សម្គាល់នៅក្នុងតំបន់ ជាពិសេសនៅសមុទ្រខាងកើត៕

(យោងតាម vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន