Trending now

អាស៊ាន - កូរ៉េខាងត្បូង៖ ខិតខំដើម្បីវិបុលភាពរួមតាមរយៈពាណិជ្ជកម្មសេរី

17:48 | 26/11/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae – in និងមេដឹកនាំនៃសមាជិកអាស៊ានទាំង ១០ បានប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធដើម្បីជាប្រយោជន៍នៃវិបុលភាពរួមតាមរយៈការពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្ម។

ប្រធានាធិបតីកូរ៉េខាងត្បូងមូនចេអ៊ីនថ្លែងនៅឯកិច្ចប្រជុំកំពូលពិសេសអាស៊ាន - កូរ៉េខាងត្បូងលើកទី ១ នៅទីក្រុងកំពង់ផែប៊ូសាន។ (ប្រភព៖ Yonhap)

នៅថ្ងៃទី ២៦ ខែវិច្ឆិកា ប្រទេសកូរ៉េខាងត្បូងនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីផលប្រយោជន៍នៃវិបុលភាពរួមតាមរយៈការពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងការលើកកម្ពស់សន្តិសុខនិងស្ថេរភាពនៅក្នុងតំបន់។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae – in និងថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកអាស៊ានទាំង ១០ បានប្តេជ្ញាចិត្តនេះនៅក្នុងសេចក្តីថ្លែងការណ៍រួមជាសហប្រធាននៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលពិសេសដើម្បីអបអរសាទរខួបលើកទី ៣០ នៃទំនាក់ទំនងអាស៊ាន - កូរ៉េខាងត្បូងបានធ្វើឡើង ២ ថ្ងៃនៅទីក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូង។

សេចក្តីថ្លែងការណ៍រួមមាន ៤៣ មាត្រាគូសបញ្ជាក់នូវប្លង់មេដើម្បីអនុវត្តសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមដែលត្រូវបានអនុម័តដោយថ្នាក់ដឹកនាំក៏ដូចជា វាយតម្លៃសមិទ្ធិផលនានា។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ភាគីទាំងពីរបានឯកភាពគ្នាពង្រីកទំនាក់ទំនងពាណិជ្ជកម្មលើវិស័យទំនិញនិងសេវាកម្មការវិនិយោគក្នុងគោលបំណងបង្កើនពាណិជ្ជកម្មទ្វេភាគីដល់ ២០០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២០ ។

ភាគីទាំងពីរក៏បានស្វាគមន៍ចំពោះវឌ្ឍនភាពនៅក្នុងការចរចារនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៃប្រទេសទាំង ១៥ ដែលចូលរួមនិងបានអំពាវនាវឱ្យមានជំហានបន្ថែមទៀតដើម្បីមកចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅឆ្នាំក្រោយ។

ឆ្លើយតបទៅនឹងការកើនឡើងនូវទម្រង់ឧក្រិដ្ឋកម្មឆ្លងដែន ការគំរាមកំហែងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតនិងអំពើភេរវកម្មកំពុងកើនឡើងមេដឹកនាំបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលនិងការកសាងសមត្ថភាពបុគ្គលិកដែលអនុវត្តច្បាប់។

សេចក្តីថ្លែងការណ៍ក៏បានអំពាវនាវឱ្យភាគីទាំងពីរពង្រឹងភាពជាដៃគូរបស់ខ្លួនក្នុងវិស័យកសិកម្មឆ្លាតវៃថាមពលនិងចលនានាពេលអនាគតដើម្បីដោះស្រាយឱ្យកាន់តែប្រសើរឡើងនូវបញ្ហាប្រឈមនានាក្នុងបរិបទរលកនៃបដិវត្តឧស្សាហកម្ម ៤.០ កាន់តែខ្លាំងឡើង។

ភាគីទាំងពីរក៏បានសន្យាជំរុញឱកាសអាជីវកម្មថ្មីសម្រាប់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីបង្កើតការងារនិងរីកចម្រើន។

នៅក្នុងសេចក្តីថ្លែងការណ៍រួម អាស៊ានបានកោតសរសើរចំពោះការគាំទ្ររបស់កូរ៉េខាងត្បូងនៅក្នុងចក្ខុវិស័យរបស់អាស៊ានចំពោះតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិកនិងតួនាទីស្នូលរបស់អាស៊ាននៅក្នុងរចនាសម្ព័ន្ធតំបន់។

ភាគីទាំងអស់ក៏បានស្វាគមន៍ផងដែរនូវគោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មីរបស់កូរ៉េដែលជាគំនិតផ្តួចផ្តើមគំនិតដ៏សំខាន់មួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងដែលផ្តោតលើការពង្រឹងទំនាក់ទំនងជាមួយអាស៊ាននិងឥណ្ឌា។

ភាគីទាំងពីរបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីសន្តិសុខក្នុងតំបន់តាមរយៈយន្តការសន្ទនាដែលដឹកនាំដោយអាស៊ានដូចជាអាស៊ានបូក ៣ វេទិកាតំបន់អាស៊ាននិងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ