Trending now

អាមេរិកអំពាវនាវ ឲ្យមានកិច្ចចរចាជាមួយកូរ៉េខាងជើង

16:59 | 12/10/2020 (បូកសរុបដោយឌីណា)

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសរសេរជូនពរថ្ងៃកំណើត មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន។ យ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍ ចុះផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន កូរ៉េខាងជើង KCNA ទីប្រឹក្សាក្រសួងការបរទេស កូរ៉េខាងជើង បានព្រមានថា សំបុត្រមួយច្បាប់របស់លោកដូណាល់ ត្រាំ នឹងមិនគ្រប់គ្រាន់ បញ្ចុះបញ្ចូលកូរ៉េខាងជើង ឲ្យត្រលប់ទៅ ចរចា ជាមួយអាមេរិកដូចមុននោះទេ។

ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ បាន​ឆ្លៀត​ទៅ​ចាប់ដៃ លោក​គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើង នៅ​ព្រំដែន​កូរ៉េ​ទាំងពីរ កាលពី​ថ្ងៃទី ៣០​មិថុនា ២០១៩ ។ (រូបថត៖ Reuter)

មេដឹកនាំ​កូរ៉េខាងជើង​បាន​ទទួល​សំបុត្រ​ជូនពរ​ថ្ងៃ​កំណើត ពី​លោកដូណាល់ ត្រាំ។ តាមមន្រ្តី​ជាន់ខ្ពស់​កូរ៉េខាងជើង ដូច​ពិភពលោក​បាន​ដឹងលឺ ទំនាក់ទំនង​ផ្ទាល់​ខ្លួន រវាង​លោកគីម ជុងអ៊ុន និង​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ គឺ​មិន​អាក្រក់​នោះទេ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ទីប្រឹក្សា​ក្រសួងការបរទេស​កូរ៉េខាងជើង បាន​វាយតម្លៃថា វាជា​ការគិត​ខុស ដែល​គេ​សង្ឃឹមថា ព្យុងយ៉ាង​នឹង​អាច​ត្រលប់​ទៅ​ចរចា​ឡើងវិញ ដោយសារ​តែ​ទំនាក់ទំនង កក់ក្តៅ ផ្ទាល់ខ្លួន រវាង​មេដឹកនាំ​កូរ៉េខាងជើង ជាមួយ លោកដូណាល់ ត្រាំ ព្រោះថា មេដឹកនាំ​កូរ៉េខាងជើង ជាអ្នកតំណាង និង​ការពារ​ផលប្រយោជន៍​របស់​រដ្ឋកូរ៉េខាងជើង។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់ អាមេរិកមួយរូប នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានហៅការបង្ហាញ មីស៊ីលផ្លោងឆ្លងទ្វីប មិនធ្លាប់ឃើញពីមុនមួយ ថាជារឿងគួរឲ្យខកចិត្ត និងបានអំពាវនាវ ឲ្យរដ្ឋាភិបាលធ្វើការចរចា ដើម្បីសម្រេចការលុបបំបាត់ អាវុធនុយក្លេអ៊ែទាំងស្រុង។

មន្ត្រីអាមេរិករូបនេះ បាននិយាយដូច្នេះថា “វាជារឿងគួរឲ្យខកចិត្ត ដែលឃើញសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បន្តយកកម្មវិធីនុយក្លេអ៊ែ និងមីស៊ីលផ្លោង ដែលហាមឃាតិជាអាទិភាពរបស់ខ្លួន ជុំវិញការធ្វើការងារ ឆ្ពោះទៅរកអនាគត កាន់តែត្រចះត្រចង់ សម្រាប់ប្រជាជនកូរ៉េខាងជើង។ សហរដ្ឋអាមេរិក អំពាវនាវឲ្យសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ចូលរួមក្នុងកិច្ចចរចា ប្រកបដោយចិរភាពដ៏ចាំបាច់ ដើម្បីសម្រេចបាន ការលុបបំបាត់អាវុធ នុយក្លេអ៊ែទាំងស្រុង”។

គួរបញ្ជាក់ថា អ្នកវិភាគនានានិយាយថា មីស៊ីល ដែលបង្ហាញ លើរថយន្តដឹកមានអ័ក្ស១១នោះ នឹងជាមីស៊ីលផ្លោង ឆ្លងទ្វីបចល័ត តាមដងផ្លូវដ៏ធំបំផុតលើពិភពលោក ប្រសិនបើវាត្រូវបានដាក់ឲ្យដំណើរការ នេះបើតាមការចេញផ្សាយ របស់កាសែត Us News./.

(បូកសរុបដោយឌីណា)

(ប្រភពព័ត៌មាន: Dap.com.Khmer ; rfi)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់