Trending now

អាមេរិក-កូរ៉េខាងត្បូងឯកភាពសម្របសម្រួលគ្នាកសាងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអំពីបញ្ហាស.ប.បកូរ៉េ

18:26 | 06/02/2021

នាថ្ងៃទី៤ កុម្ភៈ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងសមភាគីអាមេរិកលោក Joe Biden បានឯកភាពគ្នាដាក់ចេញយុទ្ធសាស្ត្រ “គ្រប់ជ្រុងជ្រោយ” រួមស្ដីពីបញ្ហាសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (ស.ប.ប)។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in។ (រូបថត៖ Yonhap/TTXVN)

សេចក្ដីប្រកាសព័ត៌មានរបស់វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹងថា នេះជាលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទជាលើកដំបូងរវាងប្រមុខរដ្ឋទាំងពីររូបនេះក្រោយពីលោក Biden ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី២០ មករា។ អ្នកនាំពាក្យវិមានប្រធានាធិបតី លោក Kang Min-seok បានឲ្យដឹងថា ថ្នាក់ដឹកនាំកូរ៉េខាងត្បូង-អាមេរិកទាំងពីររូបបានឯកភាពសហប្រតិបត្តិការគ្នាដើម្បីគោលដៅរួម នោះគឺការលុបបំបាត់អាវុធនុយក្លេអ៊ែរនិងនាំមកនូវសន្តិភាពយូរអង្វែងសម្រាប់ឧបទ្វីបកូរ៉េ។

ពាក់ព័ន្ធដល់ទំនាក់ទំនងទ្វេភាគី ថ្នាក់ដឹកនាំប្រទេសទាំងពីរ កូរ៉េខាងត្បូងនិងអាមេរិក បានបញ្ជាក់សារជាថ្មីម្ដងទៀតថា ទំនាក់ទំនងភាពជាសម្ព័ន្ធមិត្តក្នុងអំឡុងពេល​ ៧ ទសវត្ស កន្លងមក គឺជាកូនសោរដើម្បីធានាសន្តិភាពនិងសន្តិសុខក្នុងតំបន់។ ថ្នាក់ដឹកនាំទាំងពីរក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការកែលម្អទំនាក់ទំនងរវាងកូរ៉េខាងត្បូងជាមួយជប៉ុន ក៏ដូចជាការបង្កើនទំនាក់ទំនងភាពជាដៃគូសន្តិសុខត្រីភាគីផងដែរ./.

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម