Trending now

អ្នកបើកបររថយន្ដកុងតឺន័រ ត្រូវបានចោទប្រកាន់ពីបទសម្លាប់មនុស្ស៣៩នាក់ នៅអង់គ្លេស

10:08 | 27/10/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - អ្នកបើកបររថយន្ដកុងតឺន័រម្នាក់ ត្រូវបានគេចោទប្រកាន់ហើយពីបទមនុស្សឃាតលើមនុស្ស៣៩នាក់ ដែលគេរកឃើញនៅក្នុងទូរកុងតឺន័រមួយនៅឯតំបន់អ៊ែសសិក (Essex) ប្រទេសអង់គ្លេស។

ប៉ូលីសនិងអ្នកស៊ើបអង្កេតកោសល្យវិច្ច័យនៅឯរថយន្តកុងតឺន័រ ជាកន្លែងរកឃើញសាកសពជនអន្តោប្រវេសន៍ចំនួន ៣៩ នាក់ (រូបថត៖ Getty Images )

លោក Maurice Robinson ជាអ្នកស្រុកមកពីទីក្រុង Craigavon នៃប្រទេសអ៊ែរឡង់ខាងជើង មានអាយុ២៥ឆ្នាំ ត្រូវបានប៉ូលិសអង់គ្លេសឃាត់ខ្លួន ក្រោយសាកសពមនុស្សប្រុស ៣១នាក់ និងមនុស្សស្រី៨នាក់ ត្រូវបានគេប្រទះឃើញនៅក្នុងទូរកុងតឺន័ររបស់លោក នៅក្នុងទីក្រុង Grays នៃតំបន់ Essex កាលពីថ្ងៃពុធកន្លងទៅ។ លើសពីនេះទៅទៀត បើតាមប៉ូលិសអង់គ្លេស លោក Robinson ក៏ ត្រូវបានចោទប្រកាន់ផងដែរពីបទជួញដូរមនុស្ស លាងលុយកង្វក់ និងជួយសម្រួលដល់ការធ្វើអន្តោប្រវេសន៍ ខុសច្បាប់។

(ប្រភព៖ Guardian News)

នាថ្ងៃទី ២៦ ខែតុលា (ម៉ោងក្នុងតំបន់) គណៈប្រតិភូនៃស្ថានទូតវៀតណាមប្រចាំនៅ អង់គ្លេសបានមកដល់កន្លែងកើតហេតុ ជួបធ្វើការជាមួយប៉ូលីសនិងសមត្ថកិច្ចមូលដ្ឋានតំបន់ Essex ដើម្បីស្វែងរកនិងបញ្ជូននូវព័ត៌មានរបស់គ្រួសារជនជាតិវៀតណាមដែលមានសាច់ញាត្តបាត់ខ្លួនក្នុងអំឡុងពេលកើតមានករណីមនុស្ស ៣៩ នាក់ត្រូវស្លាប់ នៅក្នុងរថយន្ដកុងតឺន័រមួយនៅក្នុងមណ្ឌលឧស្សាហកម្ម Waterglade នៃតំបន់ Essex ភាគឥសាននៃទីក្រុងឡុង។

ប៉ូលិសនិងភ្នាក់ងារធ្វើកោសល្យវិច្ច័យរបស់អង់គ្លេសស៊ើបអង្កេតលើរថយន្តកុងតឺន័រមួយគ្រឿងដែលដឹកសាកសពចំនួន ៣៩ នាក់នៅឯសួនឧស្សាហកម្ម Waterglade នៅថ្ងៃទី ២៣ ខែតុលាឆ្នាំ ២០១៩ (រូបថតៈ AFP / TTXVN)

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងឡុង ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅអង់គ្លេស លោក Tran Ngoc An បានលើកឡើងថា “ស្ថានទូតវៀតណាមនិងប៉ូលីសតំបន់ Essex ក៏ដូចជាទីភ្នាក់ងារពាក់ព័ន្ធបានបង្កើតយន្តការទំនាក់ទំនង ដើម្បីផ្លាស់ប្តូរព័ត៌មាន។ ម្យ៉ាងវិញទៀត បណ្តាញទូរស័ព្ទបន្ទាន់របស់ស្ថានទូតក៏បើកចំហរជាបន្តបន្ទាប់ ដើម្បីទទួលយកនូវព័ត៌មានពីក្រុមគ្រួសារដែលចាប់អារម្មណ៍ចំពោះឧប្បត្តិហេតុនេះ។ រហូតមកដល់ពេលនេះ ការងារកំណត់អត្តសញ្ញាណជនរងគ្រោះត្រូវបានអនុវត្តន៍ជាបន្ទាន់ ប៉ុន្តែក៏មានការប្រុងប្រយ័ត្នខ្ពស់ផងដែរដោយធ្វើតាមស្តង់ដារនិងបទប្បញ្ញត្តិរបស់ប៉ូលីសអន្តរជាតិ អំពីការបញ្ជាក់អត្តសញ្ញាណ ផងដែរ។

ជនជាតិអង់គ្លេសបានអធិស្ឋានសម្រាប់ជនរងគ្រោះចំនួន ៣៩ នាក់

ស្ថានទូតវៀតណាមប្រចាំនៅអង់គ្លេសបានអោយដឹងថា ស្ថានទូតបាននិងកំពុងបន្តផ្លាស់ប្តូរនិងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរអង់គ្លេស ដោយត្រៀមចាត់វិធានការដើម្បីការពារពលរដ្ឋក្នុងករណីជនរងគ្រោះជាពលរដ្ឋវៀតណាម។ ដើម្បីទទួលបានជំនួយក្នុងករណីត្រូវការជំនួយ សូមទាក់ទងមកខ្សែទូរស័ព្ទការពារពលរដ្ឋនៃស្ថានទូតវៀតណាមប្រចាំចក្រភពអង់គ្លេស លេខ +៤៤៧៧១៣ ១៨១ ៥០១ ឬលេខទូរស័ព្ទនៃកុងតាក់ការពារ មនុស្សគឺ +៨៤ ៩៨១៨៤៨៤៕

គួរជម្រាបថា កាលពីថ្ងៃពុធសប្តាហ៍នេះ សាកសពមនុស្សចំនួន៣៩នាក់ ត្រូវបានគេប្រទះឃើញក្នុងទូររថយន្តកុងតឺន័រមួយគ្រឿង ដែលចតនៅសួនឧស្សាហកម្មមួយកន្លែង ក្នុងក្រុង Grays នៃតំបន់ Essex ចម្ងាយខ្ទង់៣០គីឡូម៉ែត្រភាគខាងកើតទីក្រុងឡុងដ៍។

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ