យុគសម័យ - លោក Nguyen Viet Hung អ្នកជំនាញខាងសុខាភិបាល កសិកម្មរបស់វៀតណាមគឺជាសមាជិកមួយនៃក្រុមបេសកកម្មរបស់អង្គការសុខភាពពិភពលោក (WHO) ទៅកាន់ទីក្រុងវូហាន (នៃប្រទេសចិន) ដើម្បីស៊ើបអង្កេតអំពីការរីករាលដាលនិងប្រភពដើមនៃជំងឺ COVID-19 ។
អ្នកជំនាញជនជាតិវៀតណាមបានចូលរួមក្នុងក្រុមស៊ើបអង្កេតរបស់អង្គការសុខភាពពិភពលោក (WHO) នៅទីក្រុងវូហាន។ (រូបថត៖ VNA)
ការស៊ើបអង្កេតត្រូវបានគេរំពឹងថា នឹងអូសបន្លាយក្នុងរយៈពេល ១ សប្តាហ៍។ មុនពេលធ្វើការនិងស៊ើបអង្កេត ក្រុមអ្នកជំនាញរបស់ WHO នឹងអនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែកពីគេព្រមទាំងធ្វើការជាមួយអ្នកជំនាញចិន តាមរយៈវីដេអូ។ ក្រុមស៊ើបអង្កេតរបស់ WHO រួមមាន អ្នកជំនាញឈានមុខគេមកពីប្រទេសជាច្រើនលើពិភពលោករួមមាន សហរដ្ឋអាមេរិក អាល្លីម៉ង់ជប៉ុនអូស្រ្តាលី កាតា ...
ជាពិសេសក្រុមនេះមានសមាជិកមួយជនជាតិវៀតណាម គឺលោក Nguyen Viet Hung អ្នកជំនាញឈានមុនគេក្នុងវិស័យសុខាភិបាលកសិកម្ម នៅវិទ្យាស្ថានស្រាវជ្រាវចិញ្ចឹមអន្តរជាតិ (ILRI)។ ទីក្រុងវូហានត្រូវបានគេចាត់ទុកថា ជាកន្លែងដំបូងនៃការផ្ទុះឡើងនៃជំងឺ COVID-19។ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ អាជ្ញាធរទីក្រុងនេះបានជូនដំណឹងដល់អង្គការសុខភាពពិភពលោកអំពីជំងឺនេះដូចជាជំងឺរលាកសួតដែល បណ្តាលមកពីវីរុសកូរ៉ូណា (ហៅថា SARS-CoV-2) ។
គិតត្រឹមពេលនេះមានប្រហែល ៩២,៣ លានករណីនៃការឆ្លងមេរោគ COVID-19 ទូទាំងពិភពលោក។ ក្នុងនោះចំនួនករណីជាង ៥១ លាននាក់បានព្យាបាលជាសេះស្បើយ ហើយករណីប្រមាណ ១,៩៨ លាននាក់បានស្លាប់។ ដោយឡែកនៅប្រទេសវៀតណាមមានករណីឆ្លងជំងឺនេះចំនួន ១.៥២១ ករណី ក្នុងនោះមាន ១.៣៦៩ ករណីបានព្យាលបាលជាសេះស្បើយនិងករណីស្លាប់ចំនួន ៣៥ នាក់./.
មតិពីមិត្តអ្នកអាន