Trending now

អត្រា​គ្មាន​ការងារ​ធ្វើ​របស់​អាមេរិក ​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ ១៦ ​ឆ្នាំ

09:16 | 06/06/2017

អាមេរិកៈ អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​អាមេរិក បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​១៦​ឆ្នាំ​កាលពី​ខែឧសភា តែ​ការបង្កើត​ការងារ​ប្រចាំ​ខែ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុង​រយៈពេល​បី​ខែ​ចុង​ក្រោយ​នេះ ដោយ​បាន​បង្កើតជា​ស្ថានភាព​ចម្រុះ​ស្តីពី​ទីផ្សារ​ការងារ​។

ទិន្នន័យ​ផ្ទុយ​នេះ​អាច​ធ្វើ​ឲ្យ​ស្ថានភាព​ច្របូក​ច្របល់ មុន​ការ​សម្រេច​របស់​ធនាគារ​កណ្តាល​អាមេរិក​លើ​អត្រា​ការ​ប្រាក់​នៅ​ចុង​ខែ​នេះ​។

ក្រសួង​ការងារ​អាមេរិក​បាន​រាយ​ការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា សេដ្ឋកិច្ច​អាមេរិក បាន​បង្កើន​ការងារ​ថ្មី​សរុប​ត្រឹម​តែ ១៣៨ ០០០ ​កន្លែង​តែ​ប៉ុណ្ណោះ​កាលពី​ខែ​ឧសភា ពោលគឺ​ទាប​ជាង​ការ​រំពឹង​ទុក​របស់​អ្នក​វិភាគ​ច្រើន ហើយ​ការ​បង្កើត​ការងារ​ជា​មធ្យម​ក្នុង​រយៈពេល​បី​ខែ​ចុង​ក្រោយ​នេះ បាន​ធ្លាក់​ចុះមក​នៅ​ត្រឹម ១២១ ០០០​កន្លែង បន្ទាប់​ពី​ទិន្នន័យ​ការងារ​នៅ​ខែ​មេសា និង​ខែមីនា ធ្លាក់​ចុះ​សរុប ៦៦ ០០០​ក ន្លែង​។

ប៉ុន្តែ​បើ​ទោះ​ជា​ការ​ធ្លាក់​ចុះ​នៃ​អត្រា​គ្មាន​ការងារ​ធ្វើ​នេះ​ទំនង​ជា​ដំណឹង​ល្អ​ក្តី វា​ក៏​ឆ្លុះ​បញ្ចាំង​ផងដែរ​ថា បុគ្គលិក​មួយ​ចំនួន បាន​ចាក​ចេញពី​កម្លាំង​ពលកម្ម ដោយ​អត្រា​ចូលរួម​កម្លាំង​ពលកម្ម ដែល​ត្រូវ​បាន​គេ​ឃ្លាំ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នោះ​បាន​ធ្លាក់​ចុះ ០,២​ពិន្ទុ មក​នៅ​ត្រឹម​៦២,៧​ភាគរយ​។

ដោយ​សារ​កំណើន​ការងារ បាន​កើត​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ សេត​វិមាន​បាន​សាទរ​ជាថ្មី​ម្តង​ទៀត​ចំពោះ​ដំណឹង​ល្អ​ក្នុង​ទីផ្សារ​ការងារ​នេះ​។

លោក Sean Spicer មន្ត្រី​សារព័ត៌ មាន​ប្រចាំ​សេត​វិមាន បាន​ឲ្យ​ដឹង​ថា របាយការណ៍​ការងារ​នេះ បាន​បង្ហាញ​ថា «​ពលរដ្ឋ​អាមេរិក ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ កំពុង​ទទួល​បាន​ជោគជ័យ​កាន់​តែ​ខ្លាំង​ក្នុង​ការ​ស្វែងរក​ការងារ​ជាង​រយៈពេល​ ១៦ ​ឆ្នាំ​មក​នេះ​»​។

លោក​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​៖ «​មាន​សញ្ញា​វិជ្ជមាន​ច្រើន​ចំពោះ​ទីផ្សារ​ការងារ​»​។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​សន្យា​បង្កើត​ការងារ​ថ្មី​ចំនួន ២៥​លាន​កន្លែង​ដល់​សេដ្ឋកិច្ច​អាមេរិក​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ តែ​ក្រុម​សេដ្ឋវិទូ​បាន​ឲ្យ​ដឹង​ថា គោលដៅ​នេះ មិនអាច​សម្រេច​ទៅ​បាន​ទេ ហើយ​ទិន្នន័យ​ចុង​ក្រោយ​នេះ អាច​នឹង​ជំរុញ​ដល់​គោល​ដៅ​នេះ ជាពិសេស របាយការណ៍​កាន់​តែ​ច្រើន​ដែល​បង្ហាញ​ថា ក្រុមហ៊ុន​នានា កំពុង​ព្យាយាម​បំពេញ​តំណែង​ការងារ​ដែល​នៅ​ទំនេរ​។

របាយការណ៍​ការងារ​នេះ បាន​បង្ហាញ មួយ​ថ្ងៃ​បន្ទាប់ពី​លោក ត្រាំ បាន​ប្រកាស​ថា លោក​បាន​ដក​អាមេរិក​ចេញពី​កិច្ច​ព្រម​ព្រៀង​បម្រែ​បម្រួល​អាកាសធាតុ​ក្រុង​ប៉ារីស​ឆ្នាំ​ ២០១៥ ក្នុង​គោល​បំណង​រក្សា​ការងារ​នៅ​អាមេរិក​។

ទោះជា​យ៉ាង​នេះ​ក្តី ក្រុម​អ្នក​វិភាគ​បាន​ឲ្យ​ដឹង​ថា អាមេរិក​នឹង​ទទួល​បាន​កាន់​តែ​ច្រន​តាមរយៈ​ការ​ចូលរួម​ការ​អភិវឌ្ឍ​ថាមពល​កកើត​ឡើង​វិញ​។ ការងារ​មួយ​ក្នុង​ចំណោម​ការងារ​ថ្មី​ចំនួន​៥០​កន្លែង​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ ២០១៦ ស្ថិតក្នុង​ឧស្សាហកម្ម​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​៕ BP

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ