Trending now

អង្គការ WHO ព្រមានថា វីរុសកូរ៉ូណាប្រហែលជាមិនអាចរលាយបាត់ឡើយ

14:34 | 14/05/2020 (បកប្រែដោយឌីណា)

យុគសម័យ - លោកបណ្ឌិត Mike Ryan នាយកផ្នែកសង្រ្គោះបន្ទាន់អង្គការ WHO (អង្គការសុខភាពពិភពលោក ) ព្រួយបារម្ភអំពី វីរុស SARS-CoV-2 ដែលបង្កឱ្យមានជំងឺរាតត្បាត COVID-19 មិនអាចបាត់ទៅវិញឡើយ។

លោកបណ្ឌិត Mike Ryan នាយកផ្នែកសង្រ្គោះបន្ទាន់អង្គការ WHO បាននិយាយឲ្យដឹង​ថា "នេះជាលើកដំបូងដែលយើងកំពុងមើលឃើញ​ប្រភេទវីរុសមួយលើមនុស្ស។ ដូច្នេះដើម្បីគ្រប់គ្រងវីរុសនេះ យើងត្រូវការកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្នា» "

លោកបានបន្ថែមថា “វីរុសនេះ (COVID-19) អាចនឹងក្លាយជាវីរុសឆ្លងថ្មីមួយទៀត នៅក្នុងសហគមន៍របស់យើង ហើយវាប្រហែលជាមិនរលាយបាត់នោះទេ... ដូច្នេះដើម្បីគ្រប់គ្រងវីរុសនេះ យើងត្រូវការកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្នា»។ លោកបន្ថែមថា វីរុស HIV មិនបានរលាយបាត់ឡើយ ប៉ុន្តែមនុស្សអាចគ្រប់គ្រងវីរុសនេះបាន។

លោក​បណ្ឌិត Mike Ryan នាយក​ផ្នែកសង្រ្គោះបន្ទាន់អង្គការ WHO (រូបថត៖ AFP)

ក្រៅពីការព្រមានដល់ប្រជាជនអំពីរោគរាតត្បាត Covid-19 មិនមិនអាច រលាយបាត់ឡើយ ​លោកបណ្ឌិត Ryan បានសង្កត់ធ្ងន់ថា “ការរកឃើញវ៉ាក់សាំងវីរុស SARS-CoV-2 គឺជាការងារចាំបាច់របំផុតនៅពេលនេះ។ វ៉ាក់សាំងនេះ​ត្រូវតែមានគ្រប់ពេលវេលានិងអាចប្រើបានយ៉ាងទូលំទូលាយសម្រាប់មនុស្សជាច្រើន។”

យោងតាមលោកបណ្ឌិត Ryan បានអោយដឹង​ថា​ វ៉ាក់សាំងដែលមានសក្តានុពល​ជាង ១០០ ប្រភេទ​កំពុងត្រូវបានស្រាវជ្រាវ ហើយវ៉ាក់សាំងមួយចំនួន​ត្រូវបានគេយកទៅធ្វើតេស្តិ៍។ ទោះយ៉ាងណា ការស្វែងរកវ៉ាក់សាំងវីរុស SARS-CoV-2 នៅតែពិបាកខ្លាំងណាស់។

ជំងឺ Covid-19 ចាប់ផ្តើមពីទីក្រុងវូហាននៃប្រទេសចិន នៅខែធ្នូឆ្នាំ ២០១៩ បច្ចុប្បន្នបានរីករាលដាលនៅ ២១២ ប្រទេស​និងដែនដី ​ដែល​បណ្តាលឱ្យមានការឆ្លងជាង ៤,៤ លាននាក់ ជិត ២៩៨.០០០ នាក់បានស្លាប់ ​និងប្រហែល ១,៦ លាននាក់បាន​ព្យាលបាលនិងជាសះស្បើយហើយ!

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍